នៅថ្ងៃសុក្រ ១២រោច ខែ ជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុធ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៦ អង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល (Wrap-up) បេសកកម្មត្រួតពិនិត្យការអនុវត្តគម្រោង របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ACSEP និងលោក ឡុង ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់គ្រប់គ្រងគម្រោងជាតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅទីស្ដីការក្រសួង អគារតេជោសន្តិភាព។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពី តំណាង AFD អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(MEF-PIU1) អង្គភាពអនុវត្តគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF-PIU2) និងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងធនាគារដៃគូទាំងពីរ ក្រុមទីប្រឹក្សាគាំទ្របច្ចេកទេស AVCC និងចូលរួមតាមរយៈអនឡាញ (Zoom meeting) អង្គភាពអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ ។
ជាលទ្ធផលក្រុមការងារបេសកកម្មត្រួតពិនិត្យការអនុវត្តគម្រោង របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB /AFD ពីថ្ងៃទី១ដល់ ១២ ខែមិថុនា ឆ្នាំ២០២៦ មានវឌ្ឍនភាពល្អ Green on track និង ផ្តល់អនុសាសន៍ កែតម្រូវសកម្មភាព សហការណ៍ និង ធ្វើការរួមគ្នា បំពេញគ្នាទៅវិញទៅមក Complementary ដើម្បីជាប្រយោជន៍ ពង្រឹងខ្សែចង្វាក់តម្លៃ តាមរយះបង្កើនតម្លៃបន្ថែម និង ធានាសុវត្ថិភាពម្ហូបអាហារ ដល់មុខកសិផលទាំង ៥ រួមមាន បន្លែ ស្វាយកែរមៀត ស្វាយចន្ទី ដំឡូងមី និង មាន់ របស់សហគមន៍កសិកម្ម ចំនួន ២៣០ និង សហគ្រាសកសិកម្ម ចំនួន ៥០។