នៅព្រឹកថ្ងៃពុធ ៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ អង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោងឆមាសទី១ ឆ្នាំ២០២៥​ និងលើកវិធានការជំរុញការអនុវត្តសកម្មភាពគម្រោង ACSEP ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ACSEP និងមានការអញ្ជើញចូលរួមពីក្រុមការងារអនុវត្តគម្រោង និងភាគីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំបានទទួលទ្ធផលសំខាន់ៗដូចជា៖

១. បានពិនិត្យលើវឌ្ឍនភាពនៃផែនការសកម្មភាពឆ្នាំ២០២៥

២. បានដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលរាំងស្ទះដល់ការអនុវត្តសកម្មភាព

៣. ផ្តល់អនុសាសន៍ណែនាំ និងលើកវិធានការជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។