នៅថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ អង្គភាពគ្រប់គ្រងគម្រោងបានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សាអំពីការងារអនុវត្តផែនការសកម្មភាព និងថវិការឆ្នាំ២០២៦ របស់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់ សុវត្ថិភាពកសិកម្ម (ACSEP) ក្រោមការដឹកនាំសម្របសម្រួលដោយលោក ឆេង វិបុលរិទ្ធ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគម្រោង។ កិច្ចប្រជុំនេះមានការអញ្ចើញចូលរួមពីអង្គភាពអនុវត្តគម្រោង សមាសភាគទី២នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមទីប្រឹក្សាគាំទ្រការអនុវត្តគម្រោង(Project Implementing Consultant)​ និង ក្រុមទីប្រឹក្សាគាំទ្របច្ចេកទេស AVCC ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ ពិភាក្សាអំពីលទ្ធផលនៃការអនុវត្តគម្រោងក្នុងឆ្នាំ ២០២៥ និងការងារអនុវត្តផែនការសកម្មភាព និងថវិការឆ្នាំ២០២៦ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងលើកជាដំណោះស្រាយប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាព។