នៅថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារផ្នែកសហគមន៍កសិកម្ម នៃសមាសភាគផ្នែកដំណាំ បានសហការជាមួយក្រុមការងារអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមទីតាំងសហគមន៍កសិកម្ម ក្នុងគោលបំណងធ្វើការសម្ភាសន៍ ជួបប្រជុំ អង្កេតទីតាំងចម្ការ និងកំណត់ទីតាំងភូមិសាស្រ្តសហគមន៍កសិកម្មគោលដៅ ដើម្បីកំណត់អត្តសញ្ញាណ និងជ្រើសរើសសហគមន៍កសិកម្មបន្ថែមដែលមានសក្តានុពលចូលរួមជាអ្នកទទួលផលពីគម្រោង ដោយទទួលបានជាលទ្ធផលដូចខាងក្រោម៖ សហគមន៍កសិកម្មបួរសាមគ្គីមានជ័យ សហគមន៍កសិកម្មគ្រួសរុងរឿង សហគមន៍កសិកម្មតាសីសាមគ្គី សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា សហគមន៍កសិកម្មចម្រើនផលរាំងកេសី និងសហគមន៍កសិកម្មជីវភាពកំរៀងរុងរឿង។