នៅថ្ងៃអង្គារ ៥កើត ខែពិសាខ ដល់ថ្ងៃសុក្រ ៨កេីត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ និង
ថ្ងៃអង្គារ ១២កើត ខែពិសាខ ដល់ថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦
នាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិ-ឧស្សាហកម្ម នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានចុះជ្រើសរើសសហគ្រាសកសិកម្មដែលមានសក្តានុពលដើម្បីចូលក្នុងគម្រោង។ ក្នុងនោះបានចុះសិក្សា និងវាយតម្លៃលើសហគ្រាសកសិកម្ម សរុបចំនូន១៤ រួមមាន៖
ខេត្តប៉ៃលិន
១. សហគ្រាស ឡុង សុវត្ថថារ៉ា ប្រមូលទិញ និងសំងួតគ្រាប់ស្វាយចន្ទី
២. សហគ្រាសកែច្នៃស្វាយ ក្រុមហ៊ុន កាងស៊ិនឡុង ហ្វូត
៣. សហគ្រាស រី សាវិញ ប្រមូលទិញ និងសំងួតដំឡូងមី
៤. សហគ្រាស ជា សូលីដា ប្រមូលទិញ និងសំងួតដំឡូងមី
៥. សហគមន៍កសិកម្មរតនក្រចាប់មានជ័យ ប្រមូលទិញបន្លែ
ខេត្តបាត់ដំបង
៦. សហគ្រាសកែច្នៃស្វាយ NAVITA Food Production
៧. សហគ្រាសកែច្នៃបន្លែ ជេ អឹម អិល អេច
៨. សហគ្រាសកែច្នៃស្វាយ MISOTA FOOD IMPORT EXPORT CO, LTD
៩. សហគ្រាសកែច្នៃស្វាយ យូភីន ហ្វាម (ខេមបូឌា) ហ្វូដ ឯ.ក
១០. សហគ្រាសកែច្នៃស្វាយ បៃ ស៊ីង សេង (ខេមបូឌា) អ៉ិនដាសស្ទ្រី ឯ.ក។
ខេត្តបន្ទាយមានជ័យ
១១. សហគ្រាស សុខ យី ប្រមូលទិញ និងសំងួតដំឡូងមី
១២. ក្រុមហ៊ុន ហុង សុខ ឃុន ចាន់ ស៊ីណា ប្រមូលទិញ និងសំងួតដំឡូងមី
១៣. ក្រុមហ៊ុន វេហាស៍ ជូស៍ ឯ.ក កែច្នៃស្វាយចន្ទី
១៤. សហគមន៍កសិកម្មមៀនស្រុកម៉ាឡៃ (សិរិហ្វាម) កែច្នៃស្វាយ