នៅថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដឹកនាំដោយលោក ពេជ្រ ប៉េដា ប្រធានសមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ និងក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ រួមសហការជាមួយ មន្ត្រីគម្រោងថ្នាក់ខេត្ត និងក្រុមការងារ AVCC បានចុះដល់ទីតាំងកន្លែងបង្កាត់ភ្ញាស់កូនមាន់ក្នុងស្រុក ដែលសហការលើការសិក្សាស្រាវជ្រាវបង្កាត់ពូជមាន់ក្នុងស្រុក និងបានត្រួតពិនិត្យលើការសាងសង់របងព័ទ្ធជុំវិញទ្រុងមាន់ និងបំពាក់សម្ភារៈទ្រុងមាន់ ចំនួន ១កន្លែង ក្នុងខេត្តឧត្តរមានជ័យ និង ១កន្លែងទៀត ក្នុងខេត្តសៀមរាប
ជាលទ្ធផល ទាំងនៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ជាងម៉ៅការសាងសង់ បានបញ្ចប់ការសាងសង់របងព័ទ្ធជុំវិញទ្រុងមាន់រួចរាល់ ព្រមទាំងបានបំពាក់ប្រព័ន្ធទឹក ស្នូកចំណី ទ្រុងមាន់ និងទ្រុងកូនមាន់រួចស្រេចជាស្ថាពរ។