នៅថ្ងៃអង្គារ ៩កើត ដល់ថ្ងៃព្រហស្បត្តិ៍ ១១កើត ខែមាឃ  ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិ-ឧស្សាហកម្មនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចុះបង្ហាត់បង្រៀនដល់ សហគ្រាសកែច្នៃម្សៅដំឡូងមី ស៊ឹង គីមហេង ដើម្បីទទួលបានវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារ (GHP/HACCP) ដោយមានការអញ្ជើញចូលរួមពីមន្រ្តីគម្រោង ACSEP​ នៃសមាភាគកសិ-ឧស្សាហកម្ម អង្គភាពអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ​ព្រមទាំងទីប្រឹក្សាគម្រោង (AVCC)​ សរុបចំនួន ២៤រូប (ស្រ្តី ៦រូប)។ 
ដំណើរការនៃការចុះបង្ហាត់បង្រៀនដល់ សហគ្រាសកែច្នៃម្សៅដំឡូងមី ស៊ឹង គីមហេង នេះផ្តោតលើ៖ 
(១) ការណែនាំអំពីសុវត្ថិភាពចំណីអាហារ និងការអនុវត្តអនាម័យល្អដល់បុគ្គលិក 
(២) ការបង្កើតក្រុមគ្រប់គ្រងសុវត្ថិភាពចំណីអាហារនិងអនាម័យ 
(៣) ការកំណត់វិសាលភាពនៃផលិតផលកែច្នៃ លំហូរនៃដំណើរការកែច្នៃ និងចុះផ្ទៀងផ្ទាត់ 
(៤) នីតិវិធីនៃគោលការណ៍អនុវត្ត និង 
(៥) ការត្រួតពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធដែលត្រូវកែសម្រួល រួមទាំងការគ្រប់គ្រងសុវត្ថិភាពផលិតផលចំណីអាហារ តាមរយៈការកំណត់អត្រាសំណើម្សៅ។