នៅថ្ងៃអង្គារ ៨រោច​ ដល់ថ្ងៃព្រហស្បត្តិ៍ ១០រោច​ ខែមាឃ  ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០​ ដល់ថ្ងៃទី១២​ ខែកុម្ភៈ ឆ្នាំ២០២៦ នាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិ-ឧស្សាហកម្ម នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ​ បានចុះបង្ហាត់បង្រៀនដល់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី សានតាណាអាហ្រ្គូប្រូដាក់​ ដើម្បីរៀបចំស្នេីរសុំវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារ GHP​ ឬ​ HACCP​ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីគម្រោងផ្នែកកសិ-ឧស្សាហកម្ម​ មន្រ្តីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ព្រមទាំងទីប្រឹក្សា​ជំនាញសុវត្ថិភាពចំណីអាហារ សរុបចំនួន ២៤រូប (ស្រ្តី ០៩រូប)។  
ដំណើរការនៃការចុះបង្ហាត់បង្រៀនដល់រោងចក្រ​សានតាណាអាហ្រូប្រូដាក់​ នេះផ្តោតលើ៖ 
- ការណែនាំអំពីសុវត្ថិភាពចំណីអាហារ និងការអនុវត្តអនាម័យល្អដល់បុគ្គលិក 
- ការបង្កើតក្រុមគ្រប់គ្រងសុវត្ថិភាពចំណីអាហារ និងអនាម័យ 
- ការកំណត់វិសាលភាពនៃផលិតផលកែច្នៃ និងលំហូរនៃដំណើរការកែច្នៃ
- នីតិវិធីនៃគោលការណ៍អនុវត្ត និង 
- ការត្រួតពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធដែលត្រូវកែសម្រួល រួមទាំងការគ្រប់គ្រងសុវត្ថិភាពផលិតផលចំណីអាហារ តាមរយៈការកំណត់អត្រាសំណើមគ្រាប់ស្វាយចន្ទី។