នៅថ្ងៃអង្គារ ១២កើត ដល់ថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦
នាយកដ្ឋានកសិឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិឧស្សាហកម្ម នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានសហការជាមួួយប្រធានផ្នែកសហគមន៍កសិកម្ម នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ទីប្រឹក្សាគម្រោង ផ្នែកអភិវឌ្ឍន៌កសិ-ធុរកិច្ច និងកិច្ចសន្យា (AVCC) គម្រោង ACSEP ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងកំពង់ធំ បានចុះសម្របសម្រួលរៀបចំធ្វើកិច្ចសន្យាផលិតកម្មកសិកម្មជូនដល់កសិ-ធុរកិច្ចរួមគ្នារវាងសហគ្រាស និងសហគមន៍កសិកម្មចំនួន សរុបចំនួន៤រួមមាន៖
ខេត្តកំពង់ធំ
១. សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ក្រុមហ៊ុន OLAM Outspan Cambodia Co,Ltd ដែលមានទីតាំងនៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
កំពង់ចាម
២. សហគមន៍កសិកម្មអារក្សត្នោតអភិវឌ្ឍន៌
៣.សហគមន៍កសិកម្មសំបូរមានជ័យ
៤. សហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ
បានផ្តល់និងទទួលនូវលក្ខខណ្ឌតម្រូវដែលបានស្នើសុំនិងបានឯកភាពរួមគ្នារវាង ក្រុមហ៊ុន OLAM Outspan Cambodia Co,Ltd និង សហគមន៍កសិកម្មទាំង៣ រួមមានដូចជា៖
⁃ ប្រភេទៈ ពូជ M23 M21 H09 និងពូជប្រពៃណី
⁃ ម៉ាស់គ្រាប់ៈ DC ចាប់ពី២៥% ឡើង
⁃ ពូជៈ M23, M21, H09 ទំហំ/ទម្ងន់គ្រាប់១១០ គ្រាប់ក្នុង/គ.ក ចុះ (គ្រាប់សើម)
⁃ ពូជៈ ប្រពៃណីខ្មែរ ទំហំ/ទម្ងន់គ្រាប់១៦០ គ្រាប់ក្នុង/គ.ក ចុះ (គ្រាប់សើម)
⁃ គ្រាប់ស្វាយចន្ទីមិនជាប់សាច់ គ្មាជាប់ដី
⁃ ភាពមិនស្អាតត្រឹម៥% ចុះ
⁃ តម្លៃតាមហាងឆេង(ទីផ្សារ) ក្នុងតំបន់ដោយដាក់ជូនទៅក្រុមហ៊ុន ក្រុមហ៊ុននឹងពិនិត្យនៃតម្លៃលើទីផ្សារ បន្ទាប់មកនឹងទំលាក់ជូនតាមTelegram group (ចាប់ពីមុនម៉ោង១២ ថ្ងៃត្រង់)។
⁃ ការទូទាត់ថវិកាជូន ២-៣ ម៉ោងបន្ទាប់ពីពិនិត្យកសិផលនៅឃ្លាំងរួចរាល់ (ករណី មានការយឺតយ៉ាវ មិនឱ្យលើរយៈពេល២ថ្ងៃឡើយ)
⁃ ស្នើសុំថ្លៃបុព្វលាភបន្ថែមចន្លោះពីដោយ២០០ ទៅ ៣៥០រៀល។
សូមឯកឧត្តមបណ្ឌិត នាយកគម្រោង មេត្តាជ្រាបថា បន្ទាប់ពីការសម្របសម្រួលរួចមកភាគីទាំងបួនបានធ្វើការចុះហត្ថលេខាលើកិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើម ដោយមានបញ្ជាក់ទទួលដឹងឮពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាមផងដែរ។
ឯកសារចុះកិច្ចសន្យាផលិតផលកសិកម្ម ក្នុងការផ្គត់ផ្គង់ចន្ទីសើម ដោយមានធាតុចូលសំខាន់ៗ(ខ្លឹមសារ) រួមមាន៖
⁃ រយៈពេលអនុវត្ត ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦
⁃ បរិមាណគ្រាប់ស្វាយចន្ទី ក្នុងកិច្ចសន្យាចំនួន ១០០ តោន (រដូវកាល) សម្រាប់សហគមន៍កសិកម្មនីមួយៗ
⁃ សហគមន៍កសិកម្មនីមួយៗ រៀបចំនិងភ្ជាប់បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើម