នៅថ្ងៃពុធ ៤កើត ដល់ថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋានកសិឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិឧស្សាហកម្ម នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងទីប្រឹក្សាគម្រោងផ្នែកអភិវឌ្ឍន៌កសិ-ធុរកិច្ច និងកិច្ចសន្យា និងសម្របសម្រួលជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ សៀមរាប ឧត្តរមានជ័យ និងកំពង់ធំ បានចុះសម្របសម្រួលរៀបចំធ្វើកិច្ចសន្យាផលិតកម្មកសិកម្មជូនដល់សហគមន៍កសិកម្ម សរុបចំនួន ១៩ រួមមាន៖ 
១. ខេត្តកំពង់ធំ មានចំនួន ៣ សហគមន៍កសិកម្ម 
២. ខេត្តឧត្តរមានជ័យ ចំនួន ៣ សហគមន៍កសិកម្ម
៣. ខេត្តព្រះវិហារ ចំនួន ៩ សហគមន៍កសិកម្ម
៤. ខេត្តសៀមរាប ចំនួន ៤ សហគមន៍កសិកម្ម
សកម្មភាពនៃការចុះរៀបចំ និងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀមផ្តោតលើ៖
១. រៀបចំឯកសារចុះកិច្ចសន្យាផលិតផលកសិកម្ម
២. រៀបចំបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ដំឡូងមី និងបន្លែ
៣. រៀបចំការអនុវត្តកិច្ចសន្យាផលិតផលកសិកម្ម 
៤. ក្រុមការងារយើងនឹងបន្តដឹកនាំសម្របសម្រួលជាមួយសហគមន៍កសិកម្ម ដែលមិនទាន់បានបំពេញលិខិតសម្តែងពីគោលបំណង ឬជួបជាមួយនឹងសហគ្រាសកសិកម្ម ដើម្បីបង្កើតទំនាក់ទំនងអាជីវកម្មរួមគ្នាតាមរយៈ IBP បន្ថែមទៀត៕