នៅថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រុមការងារ ផ្នែកសហគមន៍កសិកម្ម នៃសមាសភាគផ្នែកដំណាំ បានសហការជាមួយក្រុមការងារអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមទីតាំងសហគមន៍កសិកម្ម រួមមាន៖ សហគមន៍កសិកម្មអូររអិលមហាសាមគ្គី សហគមន៍កសិកម្មចម្រុះស្ទឹងកាច់ជឿនលឿន សហគមន៍កសិកម្មរស្មីភូមិរោងចក្រ សហគមន៍កសិកម្មសាមគ្គីបរហ៊ុយជេីង ត្បូង សហគមន៍កសិកម្មរតនក្រចាប់មានជ័យ សហគមន៍កសិកម្មកសិកររុងរឿង សហគមន៍កសិកម្មអូរទឹកភ្លាវសែនជ័យ សហគមន៍កសិកម្មសាមគ្គីភូមិថ្មីភ្នំខៀវ និងសហគមន៍កសិកម្មកៅស៊ូគ្រួសារខេត្ដប៉ៃលិន។
បន្ទាប់មក នៅថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ក្រុមការងារផ្នែកសហគមន៍កសិកម្ម នៃសមាសភាគផ្នែកដំណាំ បានសហការជាមួយក្រុមការងារអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមទីតាំងសហគមន៍កសិកម្ម រួមមាន៖ សហគមន៍កសិកម្មកន្ទឺមួយភក្តីរស្មីជលសា សហគមន៍កសិកម្មពន្លឺថ្មីក្តីសង្ឃឹមនៃកសិករ សហគមន៍កសិកម្មកន្ទឺពីរសាមគ្គីបាណន់មានជ័យ សហគមន៍កសិកម្មច្រងៀងចែងចាំងពាសចម្រើនផល សហគមន៍កសិកម្មសាមគ្គីអូរដា និង សហគមន៍កសិកម្មពន្លឺថ្មីសាមគ្គី។
សកម្មភាពនេះមានគោលបំណងធ្វើការសម្ភាសន៍ ជួបប្រជុំ អង្កេតទីតាំងចម្ការ និងកំណត់ទីតាំងភូមិសាស្រ្តសហគមន៍កសិកម្មគោលដៅ ដើម្បីកំណត់ និងជ្រើសរើសសហគមន៍កសិកម្មដែលមានសក្តានុពល ចូលរួមជាអ្នកទទួលផលពីគម្រោង។