នៅថ្ងៃ២៥ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារគសមាសភាគផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំណាំ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ក្រោមការដឹកនាំដោយលោកស្រី សាខន សុផានី នាយិការងនៃវិទ្យាស្ថាន និងជាប្រធានសមាសភាគផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំណាំ និងក្រុមការងារ បានចុះកាត់ពង្រីកស្រឡាយដំឡូងមី និងត្រួតពិនិត្យ ការងារចម្ការអភិរក្សនៅក្នុងស្ថានីយស្រាវជ្រាវ និងអភិវឌ្ឃន៍កសិកម្មកោះកេរ្ដិ៍ ក្នុងខេត្តព្រះវិហារ៖
- បានកាត់ពង្រីករហ័សស្រឡាយដំឡូងមី IITA-1 និងដាំនៅទីវាល បានចំនួន ៣៧រង (២០០០កូន)
- បានកាត់តាក់តែងមែក និងមែកស្វាយចន្ទី ដែលដុះនៅផ្នែកខាងក្រោមចេញ
នឹងស្ថានភាពដំណាំនាពេលបច្ចុប្បន្នទាំងនៅកាឌី និងស្ថានីយកោះកេរ្ដិ៍ ខេត្តព្រះវិហារ។