ថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយកសិកម្ម បានចុះចងក្រងវីឌីអូឯកសារដំណាំស្វាយចន្ទី (សកម្មភាពបាញ់ថ្នាំបំប៉នត្រួយស្វាយ) របស់សមាជិកសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ ដែលទទួលបានឥណទានពីធនាគារ ARDB តាមរយៈគម្រោង ACSEP ស្ថិតនៅភូមិស្រប ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងកសិករដាំបន្លែ (សកម្មភាពប្រមូលផល ស្ពៃ និងប៉េងប៉ោះ) របស់សមាជិកសហគមន៍កសិកម្មសំរោងសាមគ្គីស្រ្តីរស្មីរុងរឿងដែលទទួលបានឥណទានពីធនាគារ ARDB ស្ថិតនៅភូមិ សំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ជាលទ្ធផលក្រុមការងារបានជួបសម្ភាសលោកស្រី គាត សុលីន ប្រធានសហគមន៍ លោក ឈាហុង កសិករដាំបន្លែ លោក ហ៊ី វីន កសិករដាំស្វាយចន្ទី  និងឈ្មួញទិញបន្លែ ព្រមទាំងផ្តិតយករូបភាពពីសកម្មភាពការងារ របស់កសិករសម្រាប់រក្សារទុកដើម្បីកាត់ត និងចងក្រងជាវីឌីអូឯកសារ។