កាលពីថ្ងៃទី២៤ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ត្រីផ្នែកគាំពារបរិស្ថាននិងសង្គម និងយេនឌ័រ នៃក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយមានការចូលរួមពីទីប្រឹក្សាគម្រោង (PIC) ទីប្រឹក្សាសម្របសម្រួលគម្រោងប្រចាំខេត្តត្បូងឃ្មុំ និងមន្ត្រីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យនិងវាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គមលើហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចរបស់គម្រោង ACSEP ដូចជា ផ្ទះសំណាញ់ចំនួន១៥ ទីលានហាលចំនួន៤ ឃ្លាំង៥០តោនចំនួន១ រោងវេចខ្ចប់បន្លែចំនួន១ និងរោងមាន់ពូជចំនួន១ ស្ថិតនៅខេត្តត្បូងឃ្មុំ។ ផ្អែកតាមគោលការណ៍នៃកិច្ចការពារសង្គមនិងបរិស្ថានរបស់ ADB មន្ត្រីជំនាញផ្នែកគាំពារសង្គមនិងបរិស្ថាន និងយេនឌ័រ បានចុះត្រួតពិនិត្យនិងវាយតម្លៃ ដែលមានលទ្ធផលដូចខាងក្រោម៖

១.ផ្សព្វផ្សាយព័ត៌មានពីគម្រោង ACSEP និងប្រមូលមតិយោបល់ និងសំណូមពរនានាពីអ្នកទទួលផល

២.ពិនិត្យនិងប្រមូលព័ត៌មានពាក់ព័ន្ធផលប៉ះពាល់អវិជ្ជមានលើសង្គមនិងបរិស្ថាន

៣.គ្រប់ទីតាំងស្នើសុំ មិនស្ថិតនៅក្នុងតំបន់ការពារ ដែនជម្រកសត្វព្រៃ អភិរក្សធនធានធម្មជាតិ និងតំបន់បតិកភ័ណ្ឌវប្បធម៌

៤.សមាជិកសហគមន៍កសិកម្មនិងកសិករចិញ្ចឹមមាន់ស្រុក មិនមានវត្តមាននិងមិនមានផលប៉ះពាល់អវិជ្ជមានលើសិទ្ធិ វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិភាគតិច

៥.ទីតាំងដីសាងសង់ហេដ្ឋារចនាសម្ព័ន្ធខាតតូច តម្រូវការដីជាកម្មសិទ្ធិច្បាស់លាស់

៦.ទីតាំងដីសាងសង់ត្រូវតែមានទំហំសមស្របតាមមាត្រដ្ឋានដែលស្នើសុំនៃសំណង់។