នាព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនិងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាត និងចាត់តាំងពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងជាប្រធានគ្រប់គ្រងគម្រោងACSEP-PIU1, លោក ប៉ូ សំអាង ប្រធានផ្នែកប្រតិបត្តិការ អមដោយទីប្រឹក្សានិងមន្ត្រីគម្រោង បានដឹកនាំប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដេីម្បីចុះត្រួតពិនិត្យវឌ្ឍនភាពកិច្ចគាំពារបរិស្ថាន និងសង្គម របស់សមាជិកសហគមកសិកម្មដែលទទួលបានឥណទានពី គម្រោងACSEP-PIU1 ចំនួន ៤គ្រួសារ សម្រាប់ប្រកបរបរដាំបន្លែ ក្នុងឃុំសង្វើយ និងឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ បេសកកម្មនេះ មានគោលបំណង វាយតម្លៃការអនុវត្តកិច្ចគាំពារ បរិស្ថាន និងសង្គម ព្រមទាំងស្វែងយល់ពីការអនុវត្តជាក់ស្តែងនៃគម្រោងក្រោមក្របខណ្ឌរបស់ ADB។
ចុះត្រួតពិនិត្យវឌ្ឍនភាពកិច្ចគាំពារបរិស្ថាន និងសង្គម របស់សមាជិកសហគមកសិកម្មដែលទទួលបានឥណទានពី គម្រោងACSEP-PIU1 ក្នុងឃុំសង្វើយ និងឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប
2025-10-15