នៅថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំណាំ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដឹកនាំដោយលោកស្រី សាខន សុផានី នាយិការងនៃវិទ្យាស្ថាន និងជាប្រធានសមាសភាគផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំណាំ និងក្រុមការងារ
- បានចុះពិនិត្យ និងជ្រើសរើសទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ សម្រាប់ដាំពិសោធន៍លើដំណាំម្ទេសបានចំនួន ១ទីតាំង និងសម្រាប់ដាំបង្ហាញពូជប៉េងប៉ោះឆឺរីបានចំនួន ៤ទីតាំង
- បានចុះពិនិត្យ និងជ្រើសរើសទីតាំងនៅក្នុងខេត្តកំពង់ចាម សម្រាប់ដាំពិសោធន៍លើដំណាំម្ទេសបានចំនួន ២ទីតាំង និងសម្រាប់ដាំបង្ហាញពូជប៉េងប៉ោះឆឺរីបានចំនួន ៦ទីតាំង
-នឹងបានប្រគល់សម្ភារៈសម្រាប់ធ្វើពិសោធន៍គ្រប់កសិករ ដែលទទួលធ្វើពិសោធន៍លើដំណាំម្ទេស និងដាំបង្ហាញពូជប៉េងប៉ោះឆឺរីផងដែរ។