ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដឹកនាំដោយលោក ពេជ្រ ប៉េដា ប្រធានសមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ និងក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ រួមសហការជាមួយ មន្ត្រីគម្រោងថ្នាក់ខេត្ត។ ក្រុមការងារបានចុះដល់ទីតាំងកន្លែងបង្កាត់ភ្ញាស់កូនមាន់ក្នុងស្រុក ដែលសហការលើការសិក្សាស្រាវជ្រាវបង្កាត់ពូជមាន់ក្នុងស្រុក និងបានត្រួតពិនិត្យលើការដាក់មាន់ ចំណី ថ្នាំវ៉ាក់សាំង និងចុះកិច្ចសន្យាជាមួយអ្នកថែមាន់ ចំនួន ០១កន្លែង ក្នុងខេត្តត្បូងឃ្មុំ និង ០១កន្លែងទៀត ក្នុងខេត្តកំពង់ធំ។ ជាលទ្ធផល មាន់ចំនួន ២៣៥ក្បាលត្រូវបានដាក់ចិញ្ចឹមនៅទីតាំងនីមួយៗ ព្រមទាំងបានទិញចំណី និងថ្នាំវ៉ាក់សាំង នៅទីតាំងទាំង២ រួចរាល់។ ទន្ទឹមនឹងនេះ លោក ពេជ្រ ប៉េដា ប្រធានសមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ បានចុះកិច្ចសន្យាជាមួយកសិករឈ្មោះ ថៃ សុខហ៊ាង និង ឃឿន ចន្ធាន់ ដើម្បីថែទាំមាន់។
ចុះត្រួតពិនិត្យ និងវាយតម្លៃការដាក់មាន់ ចំណី ថ្នាំវ៉ាក់សាំង និងចុះកិច្ចសន្យាជាមួយអ្នកថែមាន់ ក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)
2026-01-20