នៅថ្ងៃអង្គារ ៥កើត ដល់ថ្ងៃព្រហស្បត្តិ៍ ៧កើត ខែមិគសិរ  ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋានកសិ-ឧស្សាហកម្ម ដែលជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិ-ឧស្សាហកម្មនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចុះបង្ហាត់បង្រៀនដល់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ ដើម្បីទទួលបានវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារ (GHP/HACCP) ដោយមានការអញ្ជើញចូលរួមពីមន្រ្តីគម្រោង ACSEP​ នៃសមាភាគកសិ-ឧស្សាហកម្ម អង្គភាពអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ​ព្រមទាំងទីប្រឹក្សាគម្រោង (AVCC)​ សរុបចំនួន ២៤រូប (ស្រ្តី ១៣រូប)។ ដំណើរការនៃការចុះបង្ហាត់បង្រៀនដល់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ នេះផ្តោតលើការរៀបចំឯកសារចាំបាច់មួយចំនួនរួមមាន ការបង្កើតក្រុម HACCP​ គូសលំហូរនៃការកែច្នៃនិងការផ្ទៀងផ្ទាត់លំហូរ ការកំណត់វិសាលភាពនៃផលិតផលកែច្នៃ ព្រមទាំងការត្រួតពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធដែលត្រូវកែសម្រួល រួមទាំងឧបករណ៍សម្ភារៈចាំបាច់មួយចំនួនសម្រាប់គ្រប់គ្រងសុវត្ថិភាពផលិតផលចំណីអាហារ។