នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារដឹកនាំដោយប្រធានសមាសភាគដំណាំ នៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត និងអមដំណើរមន្រ្តីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យក្រុមទីប្រឹក្សា AVCC បានចុះពិនិត្យមើលការងារនៅមូលដ្ឋានរបស់សហគមកសិកម្ម និងសមាជិក មានដូចជា៖
១)ខេត្តកំពង់ចាម
- ជួបកសិករទទួលបានវិញ្ញាបនបត្រ Cam GAP ចំនួន ៥នាក់ របស់សហគម
បន្លែសុវត្ថិភាពសំបួរមាស។
- ជួបសហគមកសិកម្មអារក្សត្នោត កំពុងសាសង់ឃ្លាំង ៥០តោនបានប្រមាណ៣៥%
- ពិនិត្យមើលសហគមកសិកម្មសំបូរមានជ័យ កំពុងសាងសង់រោងវេចខ្ចប់បន្លែបានប្រមាណ៣២%។
២) ខេត្តកំពង់ធំ
- ពិនិត្យមើលទ្រុងមាន់សាច់របស់កសិក លោកស្រី បោយ ស៊ីវី នៅឃុំស្រយោង ស្រុកតាំងគោក សាងសង់បាន១០០%។