កាលពីថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៦ អង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់ផលិតភាពកសិកម្ម (ACSEP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចូលរួមអមដំណើររបស់ Independent Evaluation Department (IED) របស់ ADB នៅក្នុងខេត្តកំពង់ចាម។ 
បេសកកម្មនេះក៏មានការចូលរួមពីអង្គភាពអនុវត្តគម្រោងទាំង ៣ សមាសភាគ, ទីប្រឹក្សាអនុវត្តគម្រោង (PIC),  ទីប្រឹក្សាខ្សែច្រវាក់តម្លៃកសិកម្ម (AVCC) ព្រមទាំងមានការសម្របសម្រួលពីអង្គភាពអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម។
ក្រុមបេសកកម្មមានគោលបំណងចុះពិនិត្យវឌ្ឃនភាពការអនុវត្តសកម្មភាពគម្រោង ពិសេសសកម្មភាពដែលទទួលបានថវិកាគាំទ្រពី JFPR (Japan Fund for Prosperous and Resillient) ដោយក្នុងនោះក្រុមបេសកកម្មបានជួបបានចុះជួប និងពិនិត្យពិភាក្សាជាមួយនឹងអ្នកទទួលផលពីគម្រោងមានដូចជា៖
១.ការចុះជួបពិភាក្សាជាមួយនឹងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម
២.បានជួបជាមួយសហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតនៅភូមិសំបូរ ឃុំសូរភៀស ស្រុកស្ទឹងត្រង់ដែលបានទទួលបានការគាំទ្រពីគម្រោង
៣.បានចុះពិនិត្យចំការបង្ហាញស្វាយចន្ទីរបស់កសិករឈ្មោះ អ៊ុន ឡៃហ៊ាង  ជាសមាជិកសហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតនៅភូមិសំបូរ  ឃុំសូភាស ស្រុកស្ទឹងត្រង់