នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ៤ខែមិថុនា ឆ្នាំ២០២៦ លោក ឆេង វិបុលរិទ្ធ ប្រធានគម្រោងបានបន្តដឹកនាំក្រុមការងារនៃអង្គភាព
គ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃកសិកម្មនិងលើកកម្ពស់
សុវត្ថិភាពកសិកម្មដើម្បីចូលរួមអមដំណើរក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមានការអញ្ជើញចូលរួមផងដែរពីភ្នាក់ងារអនុវត្តគម្រោង
នៃសមាសភាគទី១ សមាសភាគទី២ ក្រុមទីប្រឹក្សាអនុវត្តគម្រោង និងក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។ ក្រុមបេសកកម្ម បានបន្តចុះពិនិត្យ ២ទីតាំង ក្នុងខេត្តសៀមរាប រួមមាន៖
១. សហគមន៍កសិកម្ម កន្រ្ទាំងបល្ល័ងរស្មីស្រ្តីសាមគ្គី ៖
• មានគាំទ្រពីគម្រោងACSEP ផ្ទះសំណាញ់ចំនួន៣ខ្នង ៥ កសិករទទួលវិញ្ញា
បនបត្រ CamGAP លើបន្លែសុវត្ថិភាព
• កសិករ ចំនូន៨២នាក់ មានផ្ទៃដីផលិត ១៧.៦ហិចតា ដាំបន្លែស្លឹក អាចផ្គត់ផ្គង់ ៥០០គីឡូ ទៅ ១០០០គីឡូ ក្នុង១ថ្ងៃ និង ខាត់ណាផ្កា ១០តោនក្នុង១ថ្ងៃ
•ផ្គត់ផ្គង់បន្លែទៅ អាហារដ្ឋាន សាលារៀន និង ទីផ្សានៅខេត្តសៀមរាប ព្រមទាំងស្នើបិត Sticker CamGAPលក់លើទីផ្សារ ដើម្បីទទួលតម្លៃបន្ថែមនិងមានទំនុកចិត្ត
•តម្រូវការអ្នកប្រមូលទិញ ផ្គត់ផ្គង់បន្លែទៀងទាត់ មិនទាន់បន្លែតាមរដូវ ហើយអាចពិភាក្សាតម្លៃឡើងចុះ តាមតម្លៃទីផ្សា
• គ្រប់គ្រងប្រពន្ធ័ទិន្នន័យផលិតកម្ម និង កសិករតាម កំព្យូទ័រ
• កសិករបានកម្ចីឥណទាន ដើម្បីប្រមូលទិញបន្លែ និង លក់ជីកសិកម្ម ដល់សមាជិក ព្រមទាំងគិតលើមធ្យោបាយដឹកជញ្ជូន
• មានផែនការសាងសង់ផ្ទះសំណាញ់ចំនួន១០០ខ្នង ដើម្បីឆ្លើយតបតម្រូវការ
បន្លែ ២តោនក្នុង ១ថ្ងៃ និង រួមចំណែកលើកទីកចិត្តកសិករ ក្នុងស្រុកព្រមទាំងរៀបចំសហគមន៍ជាកសិទេសចរ ហើយនឹងជិះកង់ កំសាន្ត
២.ការបង្កាត់ពូជមាន់ល្អ និងកន្លែងបង្កាត់ភ្ញាស់កូនមាន់ក្នុងស្រុក •កសិករឈ្មោះ ឈិម វ័យ ការបង្កាត់ពូជមាន់ល្អ ដើម្បីផលិតបានកូនមាន់ពូជល្អ សម្រាប់ចែកចាយ ទៅកសិករចិញ្ចឹមមាន់នៅក្នុងខេត្តគោលដៅទាំងប្រាំមួយ
• មានគាំទ្រពីគម្រោងACSEP ផ្តល់ទ្រុងមាន់ មានទូរភ្ញាស់ ប្រព័ន្ធសូឡា ស្លាកLabel ជញ្ជីងថ្លឹងអេឡិចត្រូនិច និងម៉ែត្រគៀបវាស់ពងមាន់ មាន់២៣៥ក្បាល(មេ២០០ បា៣៥ ផ្តល់ចំណីចំណី ថ្នាំវ៉ាក់សាំងនិង សូឡា ដើម្បីដំណើរការទូរភ្ងាស់កូនមាន់ សំរាប់ចែកចាយ១១៥កូនមាន់ ដល់កសិករចិញ្ចឹមមាន់សាច់ ម្នាក់ៗ។
• មានបទពិសោធន៍គ្រប់គ្រងជម្ងឺមាន់ និងពង្រីកទ្រុង បង្កាត់ពូជមាន់សប្បនិម្មិត ១ទៀត បានទទួលប្រាក់កម្ចី ហើយអាចភ្ងាស់កូនមាន់លក់ ខណះលក់កូនមាន់បាន ២០០ក្បាល ខណ:ទីផ្សារកូនមាន់ មានតម្រូវការខ្ពស់
• ទទូលបណ្តុះបណ្តាលអ្នកចិញ្ចឹមមាន់ស្រុក ស្តីពីការអនុវត្តន៍ការចិញ្ចឹមសត្វល្អ
• សិក្សាទីផ្សារលើអភិវឌ្ឍន៍ពូជមាន់ តើទីផ្សារត្រូវការពូជមាន់ សំពៅឬ ស្គួយ
• មានលទ្ធភាពលក់អាចមន៍មាន់ ៥០បាវ ក្នុង១ខែ ទៅកសិដ្ឋានដាំបន្លែនិងផ្កា
• ខិតខំចែករំលែកបទពិសោធន៍ង្កាត់ពូជមាន់សប្បនិម្មិតដល់កសិករផ្សេងៗទៀត អោយអនុវត្តតាម ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ ក្លាយជាកសិករអាជីព។