នៅថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ៨ខែមិថុនា ឆ្នាំ២០២៦ លោក ឆេង វិបុលរិទ្ធ ប្រធានគម្រោងបានដឹកនាំក្រុមការងារនៃអង្គភាព
គ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃកសិកម្ម និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ដើម្បីចូលរួមអមដំណើរក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមានការអញ្ជើញចូលរួមផងដែរពីភ្នាក់ងារអនុវត្តគម្រោង
នៃសមាសភាគទី១ សមាសភាគទី២ ក្រុមទីប្រឹក្សាអនុវត្តគម្រោង និងក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។ ក្រុមបេសកកម្ម បានចុះពិនិត្យ ៣ទីតាំង ក្នុងខេត្តត្បូងឃ្មុំ រួមមាន៖
១. អាជីវករ ឈ្មោះ នាង សុមនី ស្ថិតនៅក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ បានទទួលឥណទានកម្ចីពីគម្រោង តាមរយៈធនាស្ថាបនា ដើម្បីវិនិយោគក្នុងការលក់ជីសេរីរាង្គដែលជាធាតុចូលផ្គត់ផ្គង់កសិកម្មទៅដល់កសិករ និងប្រឹក្សាយោបល់ដល់កសិករក្នុងការប្រើប្រាស់ជី ថ្នាំអោយបានត្រឹមត្រូវ។
២. សហគមន៍កសិកម្មពញ្ញាក្រែកតំបែរ ស្ថិតនៅស្រុកត្បូងឃ្មុំ បានទទួលរានហាល ដើម្បីហាលដំឡូងមី។
៣. កសិករឈ្មោះលោកស្រី លឿន សល់ ស្ថិតនៅសហគមន៍កសិកម្មល្ងៀងមានជ័យ បានទទួលវិញ្ញាបនបត្របន្លែសុវត្ថិភាព (CamGAP)។