នៅថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក ឆេង វិបុលរិទ្ធ ប្រធានគម្រោង បានដឹកនាំក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃកសិកម្ម និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ចូលរួមអមដំណើរក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) & AFD ដោយមានការអញ្ជើញចូលរួមពីភ្នាក់ងារអនុវត្តគម្រោងនៃសមាសភាគទី១ សមាសភាគទី២ ក្រុមទីប្រឹក្សាអនុវត្តគម្រោង និងក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនិង សមាសភាគទី៣ ។ ក្រុមបេសកកម្ម បានចុះពិនិត្យ ៥ទីតាំង ក្នុងខេត្តព្រះវិហារ រួមមាន៖
១. កសិករ ឈ្មោះ ស៊ុ សាវីន ស្ថិតនៅក្នុងសហគមន៍កសិកម្មអូរខ្លែងព័រ បានទទួលឥណទានកម្ចីពីគម្រោង តាមរយៈធនាអភិវឌ្ឍន៍ជនបទ ដើម្បីវិនិយោគក្នុងការប្រមូលទិញដំឡូងមី និងថែទាំគ្រាប់ចន្ទីចំនួន ១៥ហិតា
២. កសិករឲឈ្មោះ អេង សុខគា ស្ថិតក្នុងសហគមន៍កសិកម្មរហ័សមានជ័យ បានទទួលផ្ទះសណាញ់ និង CamGAP
៣. សហគមន៍កសិកម្មរស្មីលើកកម្ពស់កសិករ បានទទួលឃ្លាំងចំនួន១ សម្រាប់ស្តុកទុកគ្រាប់ស្វាយចន្ទី
៤. ពិភាក្សារផ្លូវខ្សែថ្មិ KPT03& KPT07 ប្រវែង ១៧គម ស្ថិតនៅឃុំរំដោះ ស្រុកសង្គម ខេត្តព្រះរិហារ នៃផែនការផ្លូវថ្មីប្រវែង ២៥.២៤គម ភ្ជាប់ពីឃុំសាលាវិស័យ ខេត្តកំពង់ធំ ទៅខេត្តព្រះវិហារ