កាលពីថ្ងៃទី៨-១៩ ខែធ្នូ ឆ្នាំ២០២៥ ទីប្រឹក្សាផ្នែកដំណាំរបស់ AVCC បានសម្របសម្រួល និងចូលរួមជាមួយមន្ត្រីជំនាញពីនាយកដ្ឋានដំណាំឧស្សាហ៍កម្ម(DoIC) នាយកដ្ឋានដំណាំសាកវប្បកម្ម និងដំណាំរួមផ្សំ(DHSC) សហការជាមួយមន្ត្រីអនុវត្តគម្រោងថ្នាក់ខេត្ត និង PCs ខេត្តព្រះវិហារ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំដូចជា:

- បានបន្តវគ្គបណ្តុះបណ្តាលដល់សមាជិកសហគមន៍កសិកម្មស្តីពីបច្ចេកទេសថែទាំដំណាំស្វាយចន្ទីនិងដំណាំស្វាយកែវរមៀតខុសរដូវ(វគ្គទី៣)។

គោលបំណងវគ្គបណ្តុះបណ្តាល ដើម្បី៖

- ផ្តលចំណេះដឹងបច្ចេកទេសលើការថែទាំត្រួយ ផ្កាចន្ទី និងផ្លែ សម្រាប់ដំណាំស្វាយចន្ទី និងស្វាយកែវរមៀតខុសរដូវ។

- យល់ដឹងអំពីកំរិតនៃការប្រើប្រាស់ជី និងថ្នាំពុលកសិកម្មសំរាប់ដំណាំស្វាយចន្ទី និងស្វាយកែវរមៀតខុសរដូវ។

ជាលទ្ធផលទទួលបាន៖

- កសិករបង្ហាញដំណាំទាំងពីរ និងកសិករក្បែរខាងបានចូលរួមដូចការគ្រោងទុក

- កសិករបង្ហាញដំណាំទាំងពីរបានទទួលធាតុចូលសម្រាប់ថែទាំដំណាំពីគម្រោងASCEP។

ផែនការបន្ត៖

នាយកដ្ឋានទាំងពីរ និងAVCC នឹងបន្តការបណ្តុះបណ្តាលដំណាំស្វាយចន្ទី និងស្វាយកែវរមៀតជាចុងក្រោយនៅថ្ងៃទី២២-៣១ខែធ្នូឆ្នាំ២០២៥។