ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ក្រុមការងារអនុវត្តគម្រោង លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោក សន សារ៉ុម ទីប្រឹក្សាសម្របសម្រួលគម្រោងប្រចាំខេត្តត្បូងឃ្មុំ បានចូលរួមសម្របសម្រួលក្រុមការងារដើម្បី៖
- ផ្ទៀតផ្ទាត់ និងជ្រើសរើសកសិករសហការធ្វើបង្ហាញដំណាំដំឡូងមី
- ពិនិត្យតាមដាន និងណែនាំបច្ចេកទេសបន្ថែមដល់កសិករអនុវត្ត បង្ហាញដំណាំស្វាយចន្ទី តាមសហគមន៍កសិកម្មគោលដៅរបស់ គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកម្ពស់សុវត្តិភាពកសិកម្ម នៅឃុំរំចេក ឃុំជាំក្រវៀន ឃុំទ្រៀក និងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានកសិករចូលរួម ៣នាក់ ។