នៅព្រឹកថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានរៀបចំកិច្ចប្រជុំផ្តើមបេសកកម្មត្រួតពិនិត្យការអនុវត្តគម្រោង របស់ធនាគារអភិវឌ្ឍន៍អាស៊ី (Kich-off Meeting) ក្រោមអធិបតីភាព លោក ឆេង វិបុលរិទ្ធ ប្រធានគ្រប់គ្រងគម្រោង ACSEP តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ACSEP និងលោក ឡុង ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់គ្រប់គ្រងគម្រោងជាតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅទីស្ដីការក្រសួង អគារតេជោសន្តិភាព ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពី អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(MEF-PIU1)  អង្គភាពអនុវត្តគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF-PIU2) និងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងធនាគារដៃគូទាំងពីរ ក្រុមទីប្រឹក្សាគាំទ្រការអនុវត្តគម្រោង(Project Implementing Consultant) ក្រុមទីប្រឹក្សាគាំទ្របច្ចេកទេស AVCC និងចូលរួមតាមរយៈអនឡាញ (Zoom meeting) អង្គភាពអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ ។