នៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារផ្នែកប្រ័ន្ធព័ត៌មានទីផ្សាររបស់គម្រោង ACSEP បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ ICT សម្រាប់ទីផ្សារផលិតផលកសិកម្មប្រកួតប្រជែង» នៅសណ្ឋាគារខេមរាអង្គរ  ក្នុងខេត្តសៀមរាប។ សិក្ខាកាមចូលរួមសរុបចំនួន ២២នាក់ មានស្ត្រីចំនួន ១២នាក់ ក្នុងនោះរួមមានតំណាងសហគមន៍កសិកម្ម ៩រូប និងមន្ត្រីកសិកម្មឃុំចំនួន ៩រូប និងមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ៤រូប។

អ្នកចូលរួមទាំងអស់នឹងបានយល់ដឹងពី៖

- គោលគំនិតទូទៅនៃការធ្វើទីផ្សារកសិក "ធ្វើម៉ាឃីតធីងកសិកម្ម"

- ការផ្គត់ផ្គង់ និងតម្រូវការទីផ្សារ

- ការគណនាថ្លៃដើមផលិត ចំណូល ចំណាយ និងចំណេញ រួមទាំងតម្លៃបន្ថែម

- វិភាគបញ្ហានិងឱកាស ដើម្បីធ្វើទីផ្សារបានប្រសើរ

- ការអភិវឌ្ឍយុទ្ធសាស្ត្រទីផ្សារ

- សហគ្រិនភាព

- ការប្រើប្រាស់បណ្ដាញសង្គម ដើម្បីជួយដល់ការធ្វើទីផ្សារ

- សេវាកម្មព័ត៌មានទីផ្សារកសិកម្ម និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទ CamAgriMarket

- របៀបប្រើប្រាស់ អេប APP CamAgriMarket

ក្នុងដំណើរការវគ្គបណ្តុះបណ្តាលនេះ គ្រូឧទ្ទេស បានធ្វើការវាយតម្លៃចំណេះដឹង មុនចាប់ផ្តើមវគ្គ និងក្រោយបញ្ចប់វគ្គ។ សកម្មភាពពិភាក្សក្រុមលើប្រធានបទ «សារៈសំខាន់នៃការធ្វើផែនការការអាជីវកម្ម» ដែលចែកជាបីក្រុម ដោយមានតំណាងឡើងធ្វើបទបង្ហាញពីលទ្ធផលពិភាក្សាតាមក្រុម និងមានការចូលរួមផ្ដល់យោបល់ពីទីប្រឹក្សាផ្នែកផែនការអាជីវកម្ម ផងដែរ។