នៅថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារផ្នែកប្រព័ន្ធព័ត៌មានទីផ្សារនៃគម្រោង ACSEP បានដឹកនាំ និងសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ ICT សម្រាប់ទីផ្សារផលិតផលកសិកម្មប្រកួតប្រជែង» ដោយមានការអញ្ចើលចូលរួមពីទីប្រឹក្សាឯកទេសផ្នែក ផែនការអាជីវកម្ម របស់ក្រុមហ៊ុន AVCC-ACSEP ។ សិក្ខាកាមចូលរួមសរុបចំនួន ២៤នាក់ មានស្ត្រីចំនួន ៨នាក់ ក្នុងនោះរួមមានតំណាងសហគមន៍កសិកម្ម ១០រូប  និងមន្ត្រីកសិកម្មឃុំចំនួន១០រូប និងមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ៤រូប។ អ្នកចូលរួមទាំងអស់នឹងបានយល់ដឹង៖

  - គោលគំនិតទូទៅនៃការធ្វើទីផ្សារកសិក "ធ្វើម៉ាឃីតធីងកសិកម្ម"

  - ការផ្គត់ផ្គង់ និងតម្រូវការទីផ្សារ

  - ការគណនាថ្លៃដើមផលិត ចំណូល ចំណាយ និងចំណេញ រួមទាំងតម្លៃបន្ថែម

  - វិភាគបញ្ហានិងឱកាស ដើម្បីធ្វើទីផ្សារបានប្រសើរ

  - ការអភិវឌ្ឍយុទ្ធសាស្ត្រទីផ្សារ

  - សហគ្រិនភាព

  - ការប្រើប្រាស់បណ្ដាញសង្គម ដើម្បីជួយដល់ការធ្វើទីផ្សារ

  - សេវាកម្មព័ត៌មានទីផ្សារកសិកម្ម និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទ CamAgriMarket

   - របៀបប្រើប្រាស់ អេប APP CamAgriMarket

ក្នុងដំណើរការវគ្គបណ្តុះបណ្តាលនេះ គ្រូឧទ្ទេស បានធ្វើការវាយតម្លៃចំណេះដឹង មុនចាប់ផ្តើមវគ្គ និងក្រោយបញ្ចប់វគ្គ។ សកម្មភាពពិភាក្សក្រុមលើប្រធានបទ «សារៈសំខាន់នៃការធ្វើផែនការការអាជីវកម្ម» ដែលចែកជាបីក្រុម ដោយមានតំណាងក្រុមឡើងធ្វើបទបង្ហាញ និងមានការចូលរួមផ្តល់យោបល់បន្ថែមលើការពិភាក្សាខាងលើពីទីប្រឹក្សា AVCC ផងដែរ៕