ថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ទីប្រឹក្សាផ្នែកដំណាំរបស់ AVCC បានសម្របសម្រួល និងចូលរួមជាមួយមន្ត្រីជំនាញពីនាយកដ្ឋានដំណាំឧស្សាហ៍កម្ម និងនាយកដ្ឋានដំណាំសាកវប្បកម្ម និងដំណាំរួមផ្សំ សហការជាមួយមន្ត្រីអនុវត្តគម្រោងថ្នាក់ខេត្ត និង PC ខេត្តឧត្តរមានជ័យ ព្រមទាំងសហការជាមួយក្រុមការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយកសិកម្មក្នុងការថតចងក្រងវីឌីអូឯកសារសកម្មភាពវគ្គបណ្តុះបណ្តាលដល់សមាជិកសហគមន៍កសិកម្មស្តីពីបច្ចេកទេសថែទាំដំណាំស្វាយចន្ទីដល់កសិករមានចំនួនសរុប ១៣នាក់ (ស្រី្ត ៥នាក់) ក្នុងនោះកសិករបង្ហាញចន្ទីចំនួន ៦នាក់ និងបច្ចេកទេសថែទាំដំណាំស្វាយកែវរមៀតខុសរដូវដល់កសិករមានចំនួនសរុប ១៩នាក់ (ស្រី្ត ១នាក់)​ ក្នុងនោះកសិករបង្ហាញចំនួន ៣នាក់។ គោលបំណងវគ្គបណ្តុះបណ្តាលសម្រាប់វគ្គទី១ មានគោលបំណងដើម្បី៖

- ផ្តលចំណេះដឹងបច្ចេកទេសលើការកាត់តែងែមកស្វាយចន្ទី និងស្វាយកែវរមៀតខុសរដូវ

- បង្កើនការយល់ដឹងសារៈប្រយោជន៍នៃដំណាំគម្របដី

- យល់ដឹងអំពីសារធាតុចិញ្ចឹមនៃការប្រប្រាស់ជីសំរាប់ដំណាំស្វាយចន្ទី និងស្វាយកែវរមៀតខុសរដូវ។ ជាលទ្ធផលទទួលបាន៖

១) ក្រោយចប់វគ្គ កសិករទាំងអស់ កើនការយល់ដឹងពី ៣០% ដល់ ៧៥% តាមរយះការធ្វើតេស្តមុន និងក្រោយវគ្គ

២) កសិករអនុវត្តផ្ទាល់ការកាត់តែងមែក បានត្រឹមត្រូវតាមបច្ចេកទេស។

៣) កសិករអនុវត្តផ្ទាល់ក្នុងការផលិតថ្នាំលាបមែកឈើ( Bordeaux១០%)ដោយខ្លួនឯងបានត្រឹមត្រូវតាមបច្ចេកទេសរបស់មន្រ្តីជំនាញ។

៤)កសិករមានចំណាប់អារម្មណ៍ចូលរួមដោយយកចិត្តទុកដាក់តាមរយៈការសាកសួរសំនួរជាច្រើនដោយក្តីរីករាយ។

៥) បានផ្តល់ធាតុចូលកសិកម្ម (ជីធម្មជាតិ ជីគីមី ថ្នាំគ្រាប់ដំណាំគំរបដី) ដល់កសិករបង្ហាញស្វាយចន្ទីចំនួន ២៨នាក់ និងស្វាយកែវរមៀតខុសរដូវចំនួន ​៩នាក់។