កាលពីថ្ងៃអង្គារ-ព្រហស្បត្តិ៍ ១៥កើត-២រោច ខែអស្សុជ និង១៤រោច ខែអស្សុជ ដល់ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៧-៩ និងថ្ងៃទី២១-២៣ ខែតុលា ឆ្នាំ២០២៥ ក្រោមការគាំទ្រពីគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ផ្នែកការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃ( ACSEP ) បានបើកវគ្គបណ្តុះបណ្តាលណែនាំដល់សមាជិកសហគមន៍កសិកម្មស្តីពីវិធានការអនាម័យនិងភូតគាមអនាម័យ និងលក្ខខណ្ឌនាំចូលសម្រាប់ការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិន និងទីផ្សារពិភពលោក តាមបណ្តាខេត្តគោលដៅចំនួន៦ និងមានសិក្ខាកាមចូលរួមសរុបចំនួន ៣១២រូប (ស្រ្តី ១៤៧រូប) មកពីអង្គភាពគ្រប់គ្រងគម្រោង (PMU) ភ្នាក់ងារអនុវត្តគម្រោងនៃអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាជិកសហគមន៍កសិកម្មក្នុងខេត្តគោលដៅទាំង៦ ដែលរួមមានៈ
១. ខេត្តសៀមរាបមានអ្នកចូលរួមសរុប ៥២រូប (ស្រី្ត២៥រូប)
២. ខេត្តកំពង់ចាមមានអ្នកចូលរួមសរុប ៥២រូប (ស្រី្ត២៦រូប)
៣. ខេត្តត្បូងឃ្មុំមានអ្នកចូលរួមសរុប ៥២រូប (ស្រី្ត២៣រូប)
៤. ខេត្តព្រះវិហារមានអ្នកចូលរួមសរុប ៥២រូប (ស្រី្ត៣១រូប)
៥. ខេត្តកំពង់ធំមានអ្នកចូលរួមសរុប ៥២រូប (ស្រី្ត២៩រូប)
៦. ខេត្តឧត្តរមានជ័យមានអ្នកចូលរួមសរុប ៥២រូប (ស្រី្ត១៣រូប)
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងគឺដើម្បីពង្រឹង និងបង្កើនសមត្ថភាព និងចំណេះដឹងរបស់សមាជិកសហគមន៍កសិកម្មសម្រាប់ចូលរួមចំណែកដល់ការលើកកម្ពស់គុណភាពផលិតផលកសិកម្មនិងជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។