នៅថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក សករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។
ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដឹកនាំនិងសម្របសម្រួលដោយ លោក សៀ ឯកសារ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម និងជាប្រធានក្រុមភ្នាក់ងារអនុវត្តគម្រោង រួមដំណើរដោយ មន្ត្រីពីនាយកដ្ឋានកសិឧស្សាហកម្ម មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងទីប្រឹក្សាឯកទេសគម្រោង AVCC/ACSEP បានជួប និងពិភាក្សាជាមួយសហគមន៍កសិកម្ម ឃីក្រយាសាមគ្គី ស្ថិតក្នុងភូមិសុភមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ប្រធានបទៈ
- សេចក្តីផ្តើម
- ផែនការទីផ្សារ
- ផែនការផលិតកម្ម
- ផែនការធនធានមនុស្ស
- ផែនការហិរញ្ញ
- ផែនការសកម្មភាព
- ការគ្រប់គ្រងហានិភ័យ និង
- អត្ថប្រយោជន៍នៃកិច្ចសន្យាកសិកម្ម
ក្រុមការងារនឹងបន្តសកម្មភាពតាមដាននិងវាយតម្លៃលើការអនុវត្តសកម្មភាពរបស់សហគមន៍កសិកម្ម ឃីក្រយាសាមគ្គី ដើម្បីផ្ទៀងផ្ទាត់និងរកឱ្យឃើញប្រសិទ្ធភាពនិងប្រសិទ្ធផល៕
និងការគ្រប់គ្រងការផ្ទុះជំងឺបក្សីពិសេសជំងឺផ្តាសាយបក្សី ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺ និងអត្រាស្លាប់ ការខាតបង់សេដ្ឋកិច្ច និងផលប៉ះពាល់អវិជ្ជមានរបស់វាទៅលើសុខភាពសាធារណៈតាមរយៈការអនុវត្តវិធានការអនាម័យបសុព្យាបាលឱ្យបានត្រឹមត្រូវ។