វឌ្ឍនភាពនៃការរៀបចំកសិដ្ឋានដាំបន្លែផ្គត់ផ្គង់ដល់ជនភៀសសឹកក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ លើផ្ទៃដី​២.៥ ហិកតា លើដំណាំត្រកួន​ ស្ពែចង្កឹះ ស្ពែក្រញាញ់ គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ រួមមានដូចខាងក្រោម៖

- ការងារវាយបំបែកដី (សឺយដី) សម្រេចបាន ១០០%

- ការងារលើករងបន្លែ សម្រេចបាន ១០០%

- ការងារភ្ជាប់ប្រព័ន្ធភ្លើង សម្រេចបាន ១០០ %

- ការងាររៀបចំកន្លែងសម្រាក ហូបចុក របស់អ្នកបច្ចេកទេសសម្រេចបាន ១០០%

- ការងាររៀបចំប្រព័ន្ធទឹកស្រោចស្រពសម្រេចបាន ៤០%

- ការងាររៀបចំទិញពូជបន្លែ ជី និង ឧបករណ៎ សំភារ សម្រេចបាន ១០០ %

+ ផែនការបន្ត

- រៀបចំប្រពន្ធទុយោទឹកស្រោចស្រព

- ដាក់ជីទ្រាប់បាត(លាមកគោ, ជីគីមី)

- រាស់ពង្រាបដីលើរង និងឆូតជួរងបន្លែ

- ព័ទស្បៃជារបងការពារដំណាំពីសត្វចិញ្ចឹម

- និងដាំពូជបន្លែត្រកួន ។