នៅថ្ងៃទី២៥-២៨ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារអគ្គនាយកដ្ឋានកសិកម្មគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ ម(ACSEP) នៃអគ្គនាយកដ្ឋានកសិកម្ម បានចុះសំភាសន៍ សហគមន៍កសិកម្មដើម្បីជ្រើសរើសជាអ្នកទទួលផលពីគម្រោង (ACSEP) ដែលសហគមន៍កសិកម្មស្ថិតនៅខេត្តកំពង់ធំ ។

ការសំភាសន៍សហគមន៍កសិកម្មខាងលើធ្វើឡើងដោយ លោក អៀ ឯកសារ ប្រធានផ្នែកសហគមន៍កសិកម្ម លោក គង់ ពិសិដ្ឋ មន្ត្រីជំនាញផ្នែកសហគមន៍កសិកម្ម លោក សោម លន់ ប្រធានផ្នែកសាកវប្បកម្ម និងដំណាំរួមផ្សំ លោក យ៉ាន់ បូរី មន្រ្តីជំនាញផ្នែកដំណាំឧស្សហកម្ម ទៅលើ សហគមន៍កសិកម្មខ្វែកមានរិទ្ធស្ថិតនៅភូមិខ្វែក ឃុំកំពង់ថ្ម ស្វាយកែវរមៀតទីពោមានជ័យនៅភូមិតាព្រាច ឃុំទីពោ ត្បូងក្រពើស្ទឹងសែនភូមិបញ្ញាជីឃុំត្បូងក្រពើ សាមគ្គីចុងដានៅភូមិចុងដា ឃុំត្បូងក្រពើ ទាំងអស់ស្ថិតនៅស្រុកសន្ទុក សហគមន៍កសិកម្មកំពង់ស្វាយស្ម័គ្រចិត្ដនៅភូមិកំពង់ស្វាយឃុំកំពង់ស្វាយ កសិករសាមគ្គីស្ទឹងសែននៅភូមិស្លែងឃុំក្ដីដូង ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អ្នកចូលរួមសរុប ៩១ នាក់ ស្រ្តីចំនួន២៤នាក់ និងសមាជិកជាជនជាតិភាគតិចមានចំនួន ០០នាក់។

គោលបំណងនៃការចុះសំភាសន៍ជ្រើសរើស សហគមន៍កសិកម្មគោលដៅខាងលើនេះគឺ៖

១. ផ្សព្វផ្សាយផ្សព្វផ្សាយអំពីអ្នកទទួលបានផលប្រយោជន៍ពីគម្រោងត្រូវមានលក្ខណៈវិនិច្ឆ័យដូចជា

ក-សហគមន៍កសិកម្មត្រូវបានបង្កើតឡើងនៅក្នុងខេត្តមួយក្នុងចំណោមខេត្តទាំង ៦ នៃគោលដៅគម្រោង ACSEP

ខ-សហគមន៍កសិកម្មមានការផលិតយ៉ាងហោចណាស់ខ្សែច្រវាក់តម្លៃអាទិភាពមួយក្នុងចំណោម៥ ខ្សែច្រវាក់ផលិផល(ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងមាន់ស្រុក)

គ-សហគមន៍កសិកម្មមានដំណើការល្អ

ឃ-សហគមន៍កសិកម្មមានសមាជិកជាស្រ្តី៥០%

ង-សហគមន៍កសិកម្មមានសមាជិកចាប់ពី៥០នាក់

ច-សហគមន៍កសិកម្មមានក្រុមប្រឹក្សាភិបាល និងគណៈក្មាធិការត្រួតពិនិត្យដោយបោះឆ្នោត

ឆ-ស្មគ្រចិត្តទទួលយកនិងចូលរួមវគ្គបណ្តុះបណ្តាលដែលផ្តល់ដោយគម្រោង

ជ-មានឆន្ទៈក្នុងការធ្វើជាដៃគូជាមួយសហគ្រាសកសិកម្ម ក្នុងទម្រង់ផ្សេងៗនៃដៃគូ

២. ផ្សព្វផ្សាយផ្សព្វផ្សាយពីផលប្រយោជន៍ត្រូវទទួលបានពីគម្រោងដូចជា

(១) សម្របសម្រួលឲ្យទទួលបាននូវឥណទានសម្រាប់សហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម,

(២) លើកកម្ពស់ការភ្ជាប់ទៅនឹងទីផ្សារប្រកបដោយស្ថេរភាពក្នុងចំណោមសហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម និងធ្វើឲ្យប្រសើរឡើង នូវគុណភាព និងសុវត្ថិភាពចំណីអាហារ, និង

(៣) ធ្វើឲ្យប្រសើរឡើងនូវការភ្ជាប់ទំនាក់ទំនង (ផ្លូវជនបទ) ពីកសិដ្ឋានផលិតទៅកាន់ទីផ្សារ។