ថ្ងៃទី២៣-២៦ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារអគ្គនាយកដ្ឋានកសិកម្មគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម(ACSEP) នៃអគ្គនាយកដ្ឋានកសិកម្ម បានចុះសំភាសន៍ សហគមន៍កសិកម្មដើម្បីជ្រើសរើសជាអ្នកទទួលផលពីគម្រោង (ACSEP)  ដែលសហគមន៍កសិកម្មស្ថិតនៅខេត្តព្រះវិហារ។

ការសំភាសន៍សហគមន៍កសិកម្មខាងលើធ្វើឡើងដោយ លោក អៀ ឯកសារ ប្រធានផ្នែកសហគមន៍កសិកម្ម លោក គង់ ពិសិដ្ឋ លោក យ៉ែម មឿន មន្ត្រីជំនាញផ្នែកសហគមន៍កសិកម្ម និង លោក សាយ តុម

មន្ត្រីផ្នែកសាកវប្បកម្ម និងដំណាំរួមផ្សំ លោក យ៉ាន់ បូរី រួមមាន: សហគមន៍កសិកម្មកោងយោងជួបជុំ និង កន្ទួតរីកចំរើន ស្ថិតនៅស្រុកជាំក្សាន្ត សហគមន៍កសិកម្មស្តៅអភិវឌ្ឍន៍ និងរណសិរ្យព្រះខ័នអភិវឌ្ឍន៍ស្ថិតនៅស្រុកសង្គមថ្មី សហគមន៍កសិកម្មធម្មជាតិអភិវឌ្ឍន៍ខ្មែរជាយដែន ស្ថិតនៅស្រុកស្រអែម ខេត្តព្រះវិហារ អ្នកចូលរួមសរុប ១០៧ នាក់ ស្រ្តីចំនួន៨១ នាក់ និងសមាជិកជាជនពិការមានចំនួន ២ នាក់ ស្រី ០០ នាក់។

គោលបំណងនៃការចុះសំភាសន៍ជ្រើសរើស សហគមន៍កសិកម្មគោលដៅខាងលើនេះគឺ៖

១. ផ្សព្វផ្សាយផ្សព្វផ្សាយអំពីអ្នកទទួលបានផលប្រយោជន៍ពីគម្រោងត្រូវមានលក្ខណៈវិនិច្ឆ័យដូចជា

ក-សហគមន៍កសិកម្មត្រូវបានបង្កើតឡើងនៅក្នុងខេត្តមួយក្នុងចំណោមខេត្តទាំង ៦ នៃគោលដៅគម្រោង ACSEP

ខ-សហគមន៍កសិកម្មមានការផលិតយ៉ាងហោចណាស់ខ្សែច្រវាក់តម្លៃអាទិភាពមួយក្នុងចំណោម៥ ខ្សែច្រវាក់ផលិផល(ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងមាន់ស្រុក)

គ-សហគមន៍កសិកម្មមានដំណើការល្អ

ឃ-សហគមន៍កសិកម្មមានសមាជិកជាស្រ្តី៥០%

ង-សហគមន៍កសិកម្មមានសមាជិកចាប់ពី៥០នាក់

ច-សហគមន៍កសិកម្មមានក្រុមប្រឹក្សាភិបាល និងគណៈក្មាធិការត្រួតពិនិត្យដោយបោះឆ្នោត

ឆ-ស្មគ្រចិត្តទទួលយកនិងចូលរួមវគ្គបណ្តុះបណ្តាលដែលផ្តល់ដោយគម្រោង

ជ-មានឆន្ទៈក្នុងការធ្វើជាដៃគូជាមួយសហគ្រាសកសិកម្ម ក្នុងទម្រង់ផ្សេងៗនៃដៃគូ

២. ផ្សព្វផ្សាយផ្សព្វផ្សាយពីផលប្រយោជន៍ត្រូវទទួលបានពីគម្រោងដូចជា

(១) សម្របសម្រួលឲ្យទទួលបាននូវឥណទានសម្រាប់សហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម,

(២) លើកកម្ពស់ការភ្ជាប់ទៅនឹងទីផ្សារប្រកបដោយស្ថេរភាពក្នុងចំណោមសហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម និងធ្វើឲ្យប្រសើរឡើង នូវគុណភាព និងសុវត្ថិភាពចំណីអាហារ, និង

(៣) ធ្វើឲ្យប្រសើរឡើងនូវការភ្ជាប់ទំនាក់ទំនង (ផ្លូវជនបទ) ពីកសិដ្ឋានផលិតទៅកាន់ទីផ្សារ។