នៅថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៣ បានចូលរួមអមដំណើរ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកអភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចូលរួមដោយឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ព្រមទាំងសហការី បានចុះទស្សនៈកិច្ច ពិនិត្យកន្លែងចិញ្ចឹមមាន់ផលិតកូនលក់របស់កសិករម្នាក់ក្នុងចំណោម១២នាក់ ដែលបានជ្រើសរើសជាសមាជិកនៃគម្រោង ACSEP សម្រាប់ខេត្តសៀមរាប ។
លោកឈឿម វ៉ោយ មានទីលំនៅនៅភូមិថ្នល់ ឃុំចាន់ស ស្រុកសូទ្រនិគម មាន មេពូជចំនួន៤០០ក្បាល និងបាពូជចំនួន ៥០ក្បាល សម្រាប់យកមេជីវិតបង្កាត់សិប្បនិម្មិត។ កសិករមានលទ្ធភាពផលិតកូនលក់ប្រមាណ ១ ៧០០ ទៅ ២ ០០០ក្បាល ក្នុង១ខែ ដែលតម្លៃកូនមាន់អាយុ២១ថ្ ងៃតម្លៃ៥០០០រៀលក្នុង១ក្បាល។