ថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ណី សកល អគ្គនាយករងនិយ័តករបរធនបាលកិច្ច តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយក និយ័តករបរធនបាលកិច្ច និងជាប្រធានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សមាសភាគទី១ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការផ្គូផ្គងស្ថាប័នហិរញ្ញវត្ថុជាមួយក្រុមកសិករអាជីវករដែលប្រកបរបកសិកម្មនៃគម្រោង ACSEP នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ។ សិក្ខាសាលានេះរៀបចំសម្របសម្រួលដោយអង្គភាពអនុវត្តគម្រោង នៃនិយ័តករបរធនបាលកិច្ច ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមជាកិត្តិយសដោយ ឯកឧត្តម ឃិន ញ៉ាណ អភិបាលខេត្តស្តីទីនៃគណៈអភិបាលខេត្តឧត្តរមានជ័យ។ អង្គសិក្ខាសាលាមានការចូលរួមដោយក្រុមការងារគម្រោង ACSEP ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធនាគាអភិវឌ្ឍន៍ជនបទនិងកសិកម្ម ធនាគាស្ថាបនារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបងប្អូនកសិករ អាជីវករ ដែលជាសហគមន៍កសិកម្ម អ្នកផលិតនិងកែច្នៃផលិតផលកសិកម្ម និងក្រុមកសិករចិញ្ជឹមមាន់ស្រុកដែលមានសក្តារនុពល។ សរុបអ្នកចូលរួមមានចំនួន ៦៧ នាក់ (ស្រី ១៥)។

ឯកឧត្តមគណៈអធិបតីបានលើកឡើងអំពីគោលបំណងនៃការរៀបចំសិក្ខាសាលាថ្នាក់តំបន់នេះគឺដើម្បីផ្សាភ្ជាប់ទំនាក់ទំនង ក៍ដូចជាការផ្តល់ពត៌មានលម្អិតប្រតិបត្តិការឥណទានគម្រោង ACSEP ដោយផ្ទាល់រវាងស្ថាប័នហិរញ្ញវត្ថុដែលជាប្រតិបត្តិករផ្នែកឥណទានជាមួយក្រុមកសិករ អាជីវករ ដែលជាសហគមន៍កសិកម្ម សហគ្រាសផលិតនិងកែច្នៃផលិតផលកសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុកដែលមាសក្តារនុពល ដើម្បីជម្រុញធ្វើយ៉ាងណាអោយបងប្អូន ទទួលបាននូវឥណទានដែលមានលក្ខណៈអំណោយផលពីគម្រោង សម្រាប់យកទៅពង្រឹង និង ពង្រីកនូវមុខរបអាជីវកម្មលើវិស័យកសិកម្មរបស់ខ្លួន។

សិក្ខាសាលាបានប្រព្រឹត្តទៅប្រកបដោយរលូន និងតាមផែនការដែលបានគ្រោងទុក ជាមួយនិងការចូលរួមយ៉ាងផុលផុសជាមួយនិងការលើកឡើងជាសំណួរជាច្រើនពីបងប្អូនកសិករ អាជីវករ ដែលមកពីសហគមន៍កសិកម្ម សហគ្រាសផលិតនិងកែច្នៃផលិតផលកសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុកដែលបានចូលរួម និងបានបិតបញ្ចប់សិក្ខាសាលានេះនូវវេលាម៉ោង ១២៖០០ ថ្ងៃត្រង់ក្នុងថ្ងៃខែឆ្នាំដដែល។

=======================

September 13, 2023 HE Ny Sakal, Deputy Director General of the Trust Regulator, High Representative of HE Sok Dara, Director General of the Trust Regulator and Project Manager of the ACSEP Component 1 been chaired of Regional Workshop on Financial Institution Matching with ACSEP Borrowers at Oddar Meanchey Provincial Hall. The workshop is also joined by acting governor HE Khin Nhhan, Key persons from MAFF-PMU-PIU2, TR-PIU, FSCs, PIC consultant, PDAFF, ARDB, SPNB, Agriculture Cooperative, Agribusiness and Commercial Native Chicken Farmers with total of participants is 67 person (14 females).

The main purpose of this regional workshop is to establish direct communication as well as provide detail information on ACSEP project credit operations Between the financial institution which is the credit operator with the group of farmers, traders, agricultural communities, enterprises producing and processing agricultural products and potential domestic poultry farmers to promote access to favorable credit from the project to Strengthening and improve its agricultural business.