នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ណី សកល អគ្គនាយករងនិយ័តករបរធនបាលកិច្ច តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃយ័តករបរធនបាលកិច្ច និងជាប្រធានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សមាសភាគទី១ បានអញ្ជើញចូលរួមជាគណអធិបតីក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការផ្គូផ្គងស្ថាប័នហិរញ្ញវត្ថុជាមួយក្រុមអ្នកខ្ចី (កសិករអាជីវករដែលប្រកបរបកសិកម្ម) នៃគម្រោង ACSEP នៅសាលប្រជុំសាលាខេត្តព្រះវិហារ។ សិក្ខាសាលាចូលរួមជាកិត្តិយសដោយ ឯកឧត្តម យុង គឹមហ៊ាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ។ អង្គសិក្ខាសាលាមានការចូលរួមដោយក្រុមការងារគម្រោង ACSEP ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធនាគាអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគាស្ថាបនារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបងប្អូនកសិករ អាជីវករ ដែលជាសហគមន៍កសិកម្ម អ្នកផលិតនិងកែច្នៃផលិតផលកសិកម្ម និងក្រុមកសិករចិញ្ជឹមមាន់ស្រុកដែលមានសក្តារនុពល។ សរុបអ្នចូលរួមមានចំនួន ៦៥នាក់ (ស្រី ១២)។
ឯកឧត្តម ណី សកល បានលើកឡើងអំពីគោលបំណងសិក្ខាសាលាថ្ងៃនេះគឺដើម្បីតភ្ជាប់ទំនាក់ទំនង និងផ្តល់ពត៌មានលម្អិតពីប្រតិបត្តិការឥណទានគម្រោង ACSEP រវាងស្ថាប័នហិរញ្ញវត្ថុតាមបណ្តារខេត្តគោលដៅ (ដែលជាប្រតិបត្តិករផ្នែកឥណទាន) ជាមួយកសិករ អាជីវករ ដែលជាសហគមន៍កសិកម្ម សហគ្រាសផលិតនិងកែច្នៃផលិតផលកសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុកដែលមានសក្តារនុពល ដើម្បីជម្រុញនូវការទទួលបានឥណទាន (កម្ចី) ដែលមានលក្ខណៈអំណោយផលពីគម្រោង សម្រាប់យកទៅគាំទ្រ ពង្រឹង និង ពង្រីកនូវមុខរបអាជីវកម្មលើផលិតផលកសិកម្មចំនួន៥ប្រភេទរួមមាន៖ ដំឡូងមី ផ្លែស្វាយ គ្រាប់ស្វាយចន្ទី បន្លែ និងមាន់ស្រុក។ បន្ថែមពីនោះ ឯកឧត្តមគណៈអធិបតីក៍បានគូសបញ្ជាក់អំពីគម្រោងលើកកម្ពស់ខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ជាគម្រោងរបស់រាជរដ្ឋាភិបាលដែលនឹងចូលរួមចំណែក ក្នុងការពង្រឹងខ្សែច្រវាក់តម្លៃនៃផលិតផលកសិកម្មដែលមានលក្ខណៈប្រកួតប្រជែង នៅក្នុងខេត្តចំនួន០៦រួមមាន៖ ខេត្តកំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប និងខេត្តត្បូងឃ្មុំ។ គម្រោងនេះមានគោលដៅសំខាន់ៗចំនួន៣ រួមមាន៖
- ជួយសម្រួលដល់ការទទួលបានឥណទានពីគម្រោង សម្រាប់សហគ្រាសកសិ-ឧស្សាហកម្មចំនួន ៥០ សហគមន៍កសិកម្មចំនួន ២៣០ និងក្រុមកសិករចិញ្ចឹមមាន់ស្រុកដែលមានសក្តានុពលដែលជាសមាជិកសហគមន៍កសិកម្ម
- ជួយលើកកម្ពស់ទំនាក់ទំនងទីផ្សារដែលអាចសម្រេចបានក្នុងចំណោមសហគ្រាសកសិ-ឧស្សាហកម្ម សហគមន៍កសិកម្ម ក្រុមកសិករចិញ្ចឹមមាន់ស្រុកនិងលើកកម្ពស់សុវត្ថិភាព និងគុណភាពម្ហូបអាហារ
- ធ្វើអោយប្រសើរឡើងនូវការតភ្ជាប់បណ្តាញផ្លូវថ្នល់ ពីកសិដ្ឋានផលិតទៅកាន់ទីផ្សារ។
សិក្ខាសាលាបានប្រព្រឹត្តទៅប្រកបដោយរលូន ជាមួយនិងការចូលរួមយ៉ាងផុលផុសពីបងប្អូនកសិករ អាជីវករ ដែលមកពីសហគមន៍កសិកម្ម សហគ្រាសផលិតនិងកែច្នៃផលិតផលកសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុកដោយបានលើកឡើងជាសំណួរចំនួន ១៣ សំណួរ។ រាល់សំណួរទាំងអស់ត្រូវបានធ្វើការឆ្លើយតបយ៉ាងក្បោះក្បាយពីក្រុមវិគ្មិនរបស់គម្រោងក្នុងវេទិកាសំណួរចម្លើយដែលរួមមានសមាសភាពចំនួន៥រូប មានដូចជា៖ ១.លោក សួន សុភា ទីប្រឹក្សាទទួលបន្ទុកផ្នែកគ្រប់គ្រងហានិភ័យឥណទាននៃនិយ័តករបរធនបាលកិច្ច ២.លោក សុផាន់ណា ជំនាញការទទួលបន្ទុកផ្នែកគាំពារសង្គម ៣.លោក ជា ម៉ុង ជំនាញការទទួលបន្ទុកផ្នែកបរិស្ថាននៃអង្គភាពគ្រប់គ្រងគម្រោង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៤.លោក កែ កុច ប្រធានសាខាធនាគារស្ថាបនារ និង៥. លោក ឆាយលី ប្រធានសាខាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
សិក្ខាសាលាបានបិតបញ្ចប់នៅវេលាម៉ោង ១២៖០០ ថ្ងៃត្រង់ក្នុងថ្ងៃខែឆ្នាំដដែល ជាមួយនិងទិដ្ឋភាពរីករាយ និងប្រកបដោយផ្លែផ្កា។
=======================
September 14, 2023 HE Ney Sakal, Deputy Director General of the Trust Regulator, High Representative of HE Sok Dara, Director General of the Trust Regulator and Project Manager of the ACSEP Component 1 been chaired of Regional Workshop on Financial Institution Matching with ACSEP Borrowers at Preah Vihear Provincial Hall.The workshop is also joined by Deputy Governor HE Yin Kimhean, Key person from MAFF-PMU, TR-PIU, FSC, PIC consultants, PDAFF, ARDB, SPNB, Agriculture Cooperative, Agribusiness with total of participants is 65 person (12 females).
The main purpose of this regional workshop is to establish direct communication as well as provide detail information on ACSEP project credit operations Between the financial institution which is the credit operator with the group of farmers, traders, agricultural communities, enterprises producing and processing agricultural products and potential domestic poultry farmers to promote access to credit from the project to Strengthen and improve its agricultural business.
There 13 question been raise by participants from 13 Agri cooperative and all been clarified by ACSEP expert team during of questionnaire forum which comprise: Credit Risk Management Specialist, Social and Safeguard Specialist, Eviron Management Specialist, Branch Manager of ARDB and SPNB.
Workshop been closed on 12:00 pm at the same date with fruitfully.