នៅថ្ងៃទី០៧-០៩ ខែឧសភា ឆ្នាំ២០២៤ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំសហការី ចំនួន ០៤រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីផលិតផលឥណទាន (ការផ្តល់ប្រាក់កម្ចី) របស់គម្រោង ACSEP ជូនដល់សមាជិកសហគមន៍កសិកម្ម ក្នុងខេត្តឧត្តរមានជ័យ ក្រោមអបតីភាពលោក ប៉ូ សំអាង ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងសហប្រតិបត្តិការអន្តរជាតិ នៃនិយ័តករបរធនបាលកិច្ច និងជាប្រធានផ្នែកប្រតិបត្តិការគម្រោង ACSEP-PIU1 មានសកម្មភាព និងលទ្ធផលដូចខាងក្រោម៖

១/ សមាភាពចូលរួមមាន៖

 -ថ្នាក់ដឹកនាំ មន្រ្តី និងទីប្រឹក្សាគម្រោង ACSEP-PIU1

 -ថ្នាក់ដឹកនាំ និងមន្រ្តីនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃអគ្គរនាយកដ្ឋានកសិកម្ម

 -ថ្នាក់ដឹកនាំ និងមន្រ្តីបង្គោលគម្រោង ACSEP មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត

 -ប្រធានសាខាធានាគារ និងមន្រ្តីនៃធនាគារស្ថាបនា និង ARDB

 -ក្រុមប្រឹក្សាឃុំ និងមេភូមិ

 -ក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម និងសមាជិកសហគមន៍កសិកម្មគោកមនមានជ័យ

 -ក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម និងសមាជិកសហគមន៍កសិកម្មគោកឳឡោក

 -មន្ត្រីផ្សព្វផ្សាយឃុំគោលដៅ

២/ សិក្ខាសាលាផ្សព្វផ្សាយមានគោលបំណង៖

 » ផ្សព្វផ្សាយដល់សមាជិកសហគមន៍ទាំងអស់នូវភ្នាក់ងារឥណទានគម្រោង ACSEP តាមខេត្ត

 ស្រុក ឃុំគោលដៅ។

 » ផ្តល់ពត៌មានអោយបានទូលំទូលាយអំពីការផ្តល់ប្រាក់កម្ចី របស់គម្រោង ACSEPសមាសភាគទី១

 ដល់សមាជិកសហគមន៍កសិកម្មដែលមានក្នុងបញ្ជីក្រុមគោលដៅ និងកសិករចិញ្ចឹមមាន់ស្រុក។

 » បង្ហាញអំពីនិតិវិធី ដែលអាចទទួលបានឥណទាន (ប្រាក់កម្ចី) ដល់សមាជិកសហគមន៍កសិកម្ម

ដែលមានបំណងស្វែងរកទុនគាំទ្រផែនការអាជីវកម្ម លើវិស័យកសិកម្ម និងការលើកឡើងនូវសំណួរ - ចម្លើយ អំពីលក្ខខ័ណតម្រូវនានាក្នុងការទទួលបានប្រាក់កម្ចី ។