ចាប់ពីថ្ងៃ៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ 

លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរ និងជាប្រធានអង្គភាពអនុវត្តគម្រោងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងសហការី បានសហការ សម្របសម្រួល សហគមន៍កសិកម្មគោលដៅ និងចូលរួមជាមួយក្រុមការងារនិយ័តករបរធនបាលកិច្ច(ន.ប.ធ) ក្នុងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាពទី១ រៀបចំវេទិកាផ្សព្វផ្សាយស្តីពី"ផលិតផលឥណទាន(កម្ចី)នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)"  ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការផ្តល់ប្រាក់កម្ចីជាមួយនឹងលក្ខខណ្ឌអនុគ្រោះរបស់គម្រោងACSEP ដល់សមាជិកសហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក និងបង្ហាញអំពីនីតិវិធីដែលអាចទទួលបានឥណទានពីគម្រោងACSEP សម្រាប់ពង្រីកមុខរបរអាជីវកម្មលើវិស័យកសិកម្ម ក៏ដូចជាផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នហិរញ្ញវត្ថុ(ភ្នាក់ងារឥណទាន) ថ្នាក់ខេត្ត ស្រុក ឃុំគោលដៅ ដល់សមាជិកសហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក ក្រោមអធិបតីភាព ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1 និងលោក ប៉ូ សំអាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ និយ័តករបរធនបាលកិច្ច និងជាប្រធានផ្នែកប្រតិបត្តិការនៃគម្រោង ACSEP-PIU1 ក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រព្រឹត្តទៅនៅតាមបណ្តាឃុំ ស្រុកគោលដៅណៃគម្រោង។

វេទិកានេះប្រព្រឹត្តទៅបានដោយការចូលរួម និងសម្របសម្រួល សហការ ពីអង្គភាពអនុវត្តគម្រោងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ក្រុមការងារនិយ័តករបរធនបាលកិច្ច(ន.ប.ធ) ក្នុងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាពទី១ ព្រមទាំងមានការអញ្ជើញចូលរួមឯកឧត្តមអធិបតី អង្គភាពអនុវត្តគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាសភាពទី២ អាជ្ញាធរមូលដ្ឋានឃុំ អាជ្ញាធរស្រុក លោកស្រី អឿន ម៉ូលី អភិបាលរងគណៈអភិបាលស្រុកព្រៃឈរ លោក យស សោភ័ណ្ឌ មេឃុំសូរ្យសែន លោក គឹម បូរ៉ាឌី អភិបាលរងនៃគណៈអភិបាលស្រុកជើងព្រៃ លោក មាន សម័យ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិស្រុកជើងព្រៃ លោក ឯម សារុំ   មេឃុំត្រពាំងគរ លោក លូង តាក់ មេឃុំសូភាស តំណាងស្ថាប័នធនាគារហិញ្ញវត្ថុទាំងពីរ ធនាគារស្ថាបនា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) សមាជិក-ថ្នាក់ដឹកនាំសហគមន៍កសិកម្ម កសិករចិញ្ចឹមមាន់ស្រុក និងអ្នកពាក់ព័ន្ធដទៃទៀតសរុបចំនួន៤៧៥នាក់/ស្រ្តី២៤៥នាក់។

កម្មវិធីប្រព្រឹត្តទៅបានស្របតាមរបៀបវារៈ ពេលវេលា និងទីតាំងបានគ្រោងកំណត់ទុក៖

*ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤

-ព្រឹក: ធ្វើនៅសហគមន៍កសិកម្ម អភិវឌ្ឍន៍ស្រុកយើង ឃុំសូរ្យសែន ស្រុកព្រៃឈរ មានអ្នកចូលរួមសរុប៩៥នាក់/ស្រ្តី៥៥នាក់

-រសៀល: ធ្វើនៅសហគមន៍កសិកម្មអភិវឌ្ឍន៍កសិករ ឃុំត្រពាំងគរ ស្រុកជើងព្រៃ មានអ្នកចូលរួមសរុប៧៤នាក់/ស្រ្តី៣៤នាក់

*ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤

-ព្រឹក: ធ្វើនៅសហគមន៍កសិកម្ម សំបូរមានជ័យ ឃុំសូភាស ស្រុកស្ទឹងត្រង់ មានអ្នកចូលរួមសរុប១០៨នាក់/ស្រ្តី៥៦នាក់

-រសៀល: ធ្វើនៅសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ ឃុំសូភាស ស្រុកស្ទឹងត្រង់ មានអ្នកចូលរួមសរុប១០២នាក់/ស្រ្តី៦០នាក់

*ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤

-ព្រឹក: ធ្វើនៅសហគមន៍កសិកម្ម ពន្លកថ្មី ឃុំពាមជីកង ស្រុកកងមាស មានអ្នកចូលរួមសរុប៩៦នាក់/ស្រ្តី៤០នាក់

អាស្រ័យដូចបានគោរពរាយការណ៍ជូន ខាងលើសូមឯកឧត្តមបណ្ឌិតនាយក មេត្តាជ្រាបជាសេចក្តីរាយការណ៍។ សូមឯកឧត្តមបណ្ឌិតនាយក ទទួលនូវក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ ស៊ន រ៉ែន មន្រ្តីអនុវត្តគម្រោងខេត្តកំពង់ចាម។