កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដឹកនាំដោយលោក រុន វិសិទ្ធិ ប្រធានផ្នែកគាំពារបរិស្ថាននិងសង្គម និងយេនឌ័រ ដោយមានការសហការពីទីប្រឹក្សាគម្រោង (PIC) ជំនួយការគ្រប់គ្រងគម្រោង និងមន្ត្រីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចុះរៀបចំរបាយការណ៍បច្ចុប្បន្នភាពគ្រប់ជ្រុយជ្រោយលើផលប៉ះពាល់បរិស្ថាននិងសង្គម និងយេនឌ័រ ទៅលើសហគមន៍កសិកម្ម និងសមាជិកសហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក ដែលបានទទួលផលពីគម្រោង ACSEP ដោយផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចដូចជា ផ្ទះសំណាញ់ចំនួន៩ រានហាល ៤ ឃ្លាំង ៥ រោងចិញ្ចឹមមាន់ស្រុកយកសាច់ ១ និង រោងមាន់ពូជ ១។ ផ្អែកតាមគោលការណ៍នៃកិច្ចការពារសង្គម បរិស្ថាន និងយេនឌ័រ របស់ ADB មន្ត្រីជំនាញផ្នែកសង្គម បរិស្ថាន និងយេនឌ័របានចុះត្រួតពិនិត្យនិងវាយតម្លៃ ដែលមានលទ្ធផលដូចខាងក្រោម៖
១.តម្រូវការដីសម្រាប់លើការសាងសង់ហេដ្ឋារចនាសម្ព័នខ្នាតតូច
២.ផលប៉ះពាល់អវិជ្ជមានលើសង្គមនិងបរិស្ថាន
៣.ទីតាំងស្នើសុំ មិនអនុញ្ញាតិចំពោះទីតាំងដីស្ថិតនៅក្នុងតំបន់ការពារនិងអភិរក្សធនធានធម្មជាតិ និងតំបន់បតិកភ័ណ្ឌវប្បធម៌
៤.ផលប៉ះពាល់អវិជ្ជមានលើជនជាតិភាគតិច
៥.ត្រូវមានការចូលរួមនិងសម្រេចចិត្តរបស់ស្រ្តី និងសមភាពយេនឌ័រ ចំពោះសំណើសុំហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចរបស់គម្រោង
៦.ពិនិត្យទីតាំង និងទំហំតាមមាត្រដ្ឋានដីស្នើសុំ
៧.ផ្សព្វផ្សាយព័ត៌មានពីគម្រោង ACSEP និងប្រមូលមតិយោបល់ និងសំណូមពរនានាពីអ្នកចូលរួម។