កាលពីថ្ងៃទី២៦ ដល់ ៣០ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដឹកនាំដោយលោក រុន វិសិទ្ធិ ប្រធានផ្នែកគាំពារបរិស្ថាននិងសង្គម និងយេនឌ័រ ដោយមានការចូលរួមពីទីប្រឹក្សាគម្រោង(PIC) និងមន្ត្រីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានចុះរៀបចំរបាយការណ៍បច្ចុប្បន្នភាពគ្រប់ជ្រុយជ្រោយលើផលប៉ះពាល់បរិស្ថាននិងសង្គម និងយេនឌ័រ ទៅលើសហគមន៍កសិកម្ម និងសមាជិកសហគមន៍កសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក បានទទួលផលពីគម្រោង ACSEP ដែលនឹងផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចដូចជា ផ្ទះសំណាញ់ចំនួន០៩ រោងវេចខ្ចប់បន្លែ០១ រានហាល០១ ឃ្លាំង០៦ រោងចិញ្ចឹមមាន់ស្រុកយកសាច់០៣ រោងមាន់ពូជ(មេបា) ០២ និងរោងដាក់កូនមាន់ចំនួន០២ ស្ថិតនៅខេត្តឧត្តរមានជ័យ។ ផ្អែកតាមគោលការណ៍នៃកិច្ចការពារសង្គមនិងបរិស្ថាន និងយេនឌ័ររបស់ ADB មន្ត្រីជំនាញផ្នែកសង្គម បរិស្ថាន និងយេនឌ័របានចុះត្រួតពិនិត្យនិងវាយតម្លៃ ដែលមានលទ្ធផលដូចខាងក្រោម៖
១.ផ្សព្វផ្សាយព័ត៌មានពីគម្រោង ACSEP និងប្រមូលមតិយោបល់ និងសំណូមពរនានាពីអ្នកចូលរួម
២.ផលប៉ះពាល់អវិជ្ជមានលើសង្គមនិងបរិស្ថាន
៣.ទីតាំងស្នើសុំ មិនអនុញ្ញាតិចំពោះទីតាំងដីស្ថិតនៅក្នុងតំបន់ការពារនិងអភិរក្សធនធានធម្មជាតិ និងតំបន់បតិកភ័ណ្ឌវប្បធម៌
៤.ផលប៉ះពាល់អវិជ្ជមានលើសិទ្ធិ វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិភាគតិច
៥.ត្រូវមានការចូលរួមនិងសម្រេចចិត្តរបស់ស្រ្តី និងសមភាពយេនឌ័រ ចំពោះសំណើសុំហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចរបស់គម្រោង
៦.តម្រូវការដីសម្រាប់លើការសាងសង់ហេដ្ឋារចនាសម្ព័នខ្នាតតូច
៧.ពិនិត្យទីតាំងនិងទំហំតាមមាត្រដ្ឋានដីស្នើសុំសាងសង់។