នាព្រឹកទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដដែល ក្រុមបេសកម្ម វាយតម្លៃពាក់កណ្តាលគម្រោង របស់ធនាគារអភិវឌ្ឍន៍អាស៊ី និងក្រុមការងារអនុវត្ត និងគ្រប់គ្រងរបស់ គម្រោង ACSEP បានពិនិត្យ និងពិភាក្សាជាមួយសហគមន៍កសិកម្ម បន្លែសុវត្ថិភាពធម្មជាតិ ខេត្តសៀមរាប សិក្សាផ្តោតសំខាន់លើ់
១. រចនាសម្ព័ន្ធគ្រប់គ្រង
២.តម្រូវការ ឥណទាន
៣.ត្រួតពិនិត្យ ដោយប្រព័ន្ធធានា ដែលមានការចូលរួមPGS
៤.ការភ្ជាប់ទីផ្សារ តាមកិច្ចសន្យាកសិកម្ម
៥.របៀបត្រួតពិនិត្យ និង កំចាត់ សត្វល្អិតចង្រៃ
៦.ប្រើជីកំប៉ុស្ត
៧.លក់ធាតុចូលកសិកម្ម
៨.ការផលិតធ្យូងអង្គាម។
ដោយមានតម្រូវការបន្លែធម្មជាតិខ្ពស់ ព្រមទាំងសហគមន៍ មានបណ្តាញទីផ្សារ ចំនួន៦ ក្រុមហ៊ុន នៅភ្នំពេញ ភោជនីយដ្ឋាន សៀមរាប ព្រះវិហារ និង កំពង់ធំ ។
ដូចនេះ សមាជិកសហគមន៍កសិកម្ម ៣រូប ដាក់ពាក្យស្នើសុំកម្ចីពី ធនាគារ ARDB និង ស្នើសុំគម្រោង ACSEP នៅផ្ទះសំណាញ់ បន្លែសុវត្ថិភាពចំនួន ៣ ក្នុងគោលបំណងពង្រីកផលិតកម្ម និង បង្កើនប្រាក់ចំណូល។