នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមបេសកម្មវាយតម្លៃពាក់កណ្តាលគម្រោង របស់ធនាគារអភិវឌ្ឍន៍អាស៊ី និងក្រុមការងារអនុវត្តគម្រោង ACSEP បានពិនិត្យ និងពិភាក្សាជាមួយកសិដ្ឌានចិព្ចឹាមមាន់ តាំង លីឃាង ក្នុងខេត្តសៀមរាប។ បច្ចុប្បន្នកសិដ្ឋាននេះ មានមេមាន់ ៣៥,០០០ មានសមត្ថភាពផលិតពង ជាមធ្យម ៣០ ,០០០ពង  ក្នុង ១ថ្ងៃ តាម បច្ចេកទេស រោងបិទ evaporating cooling system ដែលលក់ទៅកាន់ទីផ្សារសៀមរាប ក្នុង ១ពង តម្លៃ ៤៥០ រៀល អាចរកចំណូលក្នុង ១ថ្ងៃ ៣២៩ ដុល្លារ ។

កសិដ្ឋាន នេះបាន ទទួលកម្ចីពីគម្រោង ចំនួន ៨០,០០០ ដុល្លារសហរដ្ឋអាមេរិច ពីធនាគារស្ថាបនា។ គាត់មានបំណង ខ្ចី ពីធនាគារស្ថាបនា បន្ថែមទៀតចំនួន ១លាន ដុល្លារ ដើម្បីពង្រីកផលិតកម្ម  កសាងរោងមាន់ ចំនួនពីរទៀត អាចចិញ្ចឹមមាន់មេ យកពង ចំនួន ៧០,០០០មេមាន់ ។