ថ្ងៃទី១៦ខែកញ្ញា ឆ្នាំ ២០២៤ ក្រុមបេសកម្មវាយតម្លៃពាក់កណ្តាលគម្រោង របស់ធនាគារអភិវឌ្ឍន៍អាស៊ី និងក្រុមការងារអនុវត្តគម្រោង ACSEP បានពិនិត្យ និងវាយតម្លៃ សហគមន៍កសិកម្ម កន្តាំងបល្ល័ង្គរស្មី ស្ត្រីសាមគ្គី នៅ ខេត្តសៀមរាប។

សហគមន៍កសិកម្មនេះ មានដំណើរការល្អ មានសមាជិក ៦៩៧ នាក់ មានអាជីវកម្ម÷

១.ផ្គត់ផ្គង់ជីកសិកម្ម

២.ផ្តល់ឥណទានកសិកម្ម ខ្នាតតូច

៣.ទិញហ៊ុន សហភាពសៀមរាបមានជ័យ

៤.ទិញលក់ មាន់ និង បន្លែ

៥.ផ្គត់ផ្គង់ទឹកស្រោចស្រព

៦.អាហារដ្ឌានមាន់អាំង កន្តាំង

៧.សាវាកម្ម បិតបញ្ជីស្នាម ក្រុមសន្សំ

សហគមន៍កសិកម្មនេះ មានក្រុមផលិតបន្លែសុវត្ថិភាពចំនួន ៨២ គ្រួសារ អាចផ្គត់ផ្គង់បន្លែ ដល់ទីផ្សារ ក្នុង ស្រុក ចំនួន ៦២៤ តោន ក្នុង ១ឆ្នាំ តាមរយះ សំរេចនូវ ផែនការផ្ទះសំណាញ់ ចំនួន ៥៧ ព្រមទាំងមានក្រុមផលិតមាន់សាច់ ចំនួន ៤០ គ្រួសារ មានទូរភ្ញាស់កូនមាន់  អាចផលិតកូនមាន់ ១២០០ ក្នុង ១ខែ  នឹង ផ្គត់ផ្គង់មាន់សាច់ ទៅ រម្មណីយដ្ឋាននិង ទីផ្សារក្នុង ស្រុក ចំនួន ១៥០០ ក្បាល ក្នុង មួយខែ។