ចាប់ពីថ្ងៃ០៣ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្មសមាសភាពផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ រួមសហការជាមួយក្រុមការងារ ផ្នែកគាំពាបរិស្ថាននិងសង្គម និងយេនឌ័រគម្រោង ACSEP អមដំណើរដោយ ទីប្រឹក្សាគម្រោងគាំពាបរិស្ថាន និងជំនួយការគ្រប់គ្រងគម្រោង ACSEP បានចុះពិនិត្យសិក្សា ដល់ទីតាំងកន្លែងបង្កាត់ពូជមាន់ក្នុងស្រុក និងភ្ញាស់កូនមាន់ក្នុងស្រុក និងសំភាសន៍ជាមួយកសិករបង្កាត់ពូជមាន់និងភ្ញាស់កូនមាន់ក្នុងស្រុក ចំនួន ០២ កន្លែង ក្នុងខេត្តត្បូងឃ្មុំ និង ០២ កន្លែងទៀត ក្នុងខេត្តកំពង់ធំ ។