ចាប់ពីថ្ងៃ១០ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្មសមាសភាពផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ រួមសហការជាមួយក្រុមការងារផ្នែកគាំពាបរិស្ថាននិងសង្គមនិងយេនឌ័រគម្រោង ACSEP និងក្រុមការងារថ្នាក់ខេត្តផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ និងក្រុមការងារថ្នាក់ខេត្ត ផ្នែកផ្នែកគាំពាបរិស្ថាននិងសង្គមនិងយេនឌ័រគម្រោង ACSEP បានចុះពិនិត្យសិក្សាដល់ទីតាំងកន្លែងបង្កាត់ពូជមាន់ក្នុងស្រុក និងភ្ញាស់កូនមាន់ក្នុងស្រុក និងសំភាសន៍ជាមួយកសិករបង្កាត់ពូជមាន់និងភ្ញាស់កូនមាន់ក្នុងស្រុក ចំនួន ០២ កន្លែង ក្នុងភូមិថ្នល់ និង ភូមិ គោគចិន ឃុំចាន់ស ស្រុកសូនិគម ក្នុងខេត្តសៀមរាប និង ០២ កន្លែងទៀត ក្នុងភូមិ ទួលប្រាសាទ និង ភូមិទំនប់ ឃុំ ត្រពាំងត្រាវ ស្រុក អន្លង់វែង ក្នុងខេត្ត ឧត្តរមានជ័យ ។
ចុះពិនិត្យទីតាំងស្រាវជ្រាវបង្កាត់ពូជមាន់ក្នុងស្រុក និងភ្ញាស់កូនមាន់ក្នុងស្រុក ក្រោមគម្រោង(ACSEP) ក្នុងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ
2025-03-15