នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារគ្រប់គ្រងគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទីប្រឹក្សាជាតិ និងអន្តរជាតិ និងក្រុមការងារអនុវត្តគម្រោងខេត្តសៀមរាប បានចុះធ្វើការពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ក្នុងខេត្តសៀមរាប ជាមួយក្រុមបេសកកម្មនៃធនាគាអភិវឌ្ឍន៍អាស៊ី (ADB) ដោយបានចុះពិនិត្យទៅលើការអនុវត្តគម្រោងរបស់កសិកដែលបានទទួលប្រាក់កម្ចីពីគម្រោង កសិករចិញ្ចឹមមាន់ស្រុក និងសហគមន៍កសិកម្មដាំបន្លែរួមមានលទ្ធផលដូចខាងក្រោម៖
១. លោក បូរ ប៊ុន ជាកសិករដាំដំណាំចន្ទី ជាសមាជិកសហគមន៍កសិកម្មបន្លែ បានខ្ចីឥណទានពីស្ថាបនា (ជាអតិថិជនចាស់) ក្នុងការប្រាក់ ៨% យកមកទិញត្រាក់ទ័រសម្រាប់ធ្វើដីដាំដំណាំចន្ទី ដែលមានអាស័យដ្ឋានស្ថិតនៅភូមិចក់, ឃុំសង្វើយ, ស្រុកជីក្រែង, ខេត្តសៀមរាប។
២. លោក វ៉ាញ វ៉ុន ជាកសិករចិញ្ចឹមមាន់ស្រែ ដែលគ្រោងនឹងទទួលបាននូវកម្ចីពីគម្រោងតាមរយៈធានាគារស្ថាបនា សម្រាប់វិនិយោគលើផ្ទះសំណាញ់ ជាមួយនះក្រោមសមាសភាគទី២ នឺងទទួលបាននូវការគាំទ្រលើរោងចិញ្ចឹមមាន់សាច់ ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប។
៣. លោក ឈឿម វ៉យ ជាកសិករភ្ញាស់កូនមាន់ និងចិញ្ចឹមមាន់យកពងភ្ញាស់ ដែលបានទទួលកម្ចីពីគម្រោងតាមរយៈធានាគារអភិវឌ្ឍន៍ជនបទ គ្រោងនឹងវិនិយោគលើការពង្រីការភ្ញាស់កូនមាន ហើយអ្នកចិញ្ចឹមមាន់រូបនេះ នឹងចូលរួមជាមួយសមាសភាគទី២ ក្នុងការបង្កាត់ពូជមាន់ស្រុក ព្រមទាំងនទទួលបាននូវការគាំទ្រលើរោងបំប៉នកូនមាន់ ចិញ្ចឹម លក់ និងចែកចាយពូជបន្តទៅដល់កសិករផ្សេងទៀត ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិគោកចាន់ ឃុំចាន់ស ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប។
៤. សហគមន៍កសិកម្មសម្ព័ន្ធកសិករខ្មែរអង្គរ ជាសហគមន៍ផ្តោតទៅលើដាំណាំបន្លែ ដែលមានទីផ្សារធំទូលាយ។ សហគមន៍បានទទួលកម្ចីពីគម្រោងតាមរយៈធានាគារអភិវឌ្ឍន៍ជនបទ ដើម្បីសាងសង់ផ្ទះសំណាញ់ចំនួន ៣ និងជាពិសេសនឹងត្រូវទទួលបានការគាំទ្រពីគម្រោងបន្ថែមទៀតទៅលើការសាងសង់ផ្ទះសំណាញ់ចំនួន៨ និងរោងវេចខ្ទប់បន្លែចំនួន១ ដែលមានអាស័យដ្ឋានស្ថិតភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។