នៅថ្ងៃសុក្រ ១៥រោច ខែអសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារ Sun & Moon អង្គភាពគ្រប់គ្រងគម្រោងបានរៀបចំ សិក្ខាសាលាស្តីពី “ឆ្លុះបញ្ចាំងលទ្ធផលនៃការអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់ សុវត្ថិភាពកសិកម្ម (ACSEP) ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងប្រកួតប្រជែងខ្សែចវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ។ សិក្ខាសាលាមានការអញ្ជើញចូលរួមពី តំណាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) តំណាងអង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(MEF-PIU1-TR) អង្គភាពអនុវត្តគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF-PIU2) អង្គភាពអនុវត្តគម្រោងនៃក្រសួងអភិវឌ្ឍន៍ជនបទ (MRD-PIU3) ក្រុមទីប្រឹក្សាគាំទ្រការអនុវត្តគម្រោង(Project Implementing Consultant) ក្រុមទីប្រឹក្សាគាំទ្របច្ចេកទេស AVCC និងអង្គភាពអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ ចូលតាមប្រព័ន្ធ Zoom ។