នៅថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ សមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម ដឹកនាំដោយលោក ពេជ្រ ប៉េដា ប្រធានសមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ និងក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ រួមសហការជាមួយ មន្ត្រីគម្រោងថ្នាក់ខេត្ត បានចុះដល់ទីតាំងកន្លែងបង្កាត់ភ្ញាស់កូនមាន់ក្នុងស្រុក ដើម្បីចុះកិច្ចសន្យាជាមួយកសិករក្នុងការសហការលើការសិក្សាស្រាវជ្រាវបង្កាត់ពូជមាន់ក្នុងស្រុក ព្រមទាំងបានចុះកិច្ចសន្យាជាមួយអ្នកម៉ៅការសាងសង់ទ្រុងមាន់ និងសំណាញ់របងលួសជុំវិញទ្រុងមាន់  ចំនួន ១ កន្លែង ក្នុងខេត្តត្បូងឃ្មុំ និង ១ កន្លែងទៀត ក្នុងខេត្តកំពង់ធំ។

ជាលទ្ធផល ប្រធានសមាសភាគផ្នែកសុខភាពសត្វនិងផលិកម្មសត្វ បានព្រមព្រៀងគ្នាចុះកិច្ចសន្យាសហការលើសិក្សាស្រាវជ្រាវបង្កាត់ពូជមាន់ក្នុងស្រុក ជាមួយកសិករឈ្មោះ ពុធ សុជា នៅខេត្តត្បូងឃ្មុំ និងកសិករឈ្មោះ តន់ ទន នៅខេត្តកំពង់ធំ ដោយក្តីរីករាយ។ ទន្ទឹមនឹងនេះប្រធានសមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វក៏បានចុះកិច្ចសន្យាម៉ៅការសាងសង់ទ្រុងមាន់ជាមួយជាងម៉ៅការសាងសង់ទ្រុងមាន់ឈ្មោះ ជ្រិន ញ៉ នៅខេត្តត្បូងឃ្មុំ និងជាងម៉ៅការ ឡាំ ឡី នៅខេត្តកំពង់ធំ និងបានប្រគល់ប្រាក់កក់មួយចំនួន ដើម្បីសាងសង់គ្រឹះក្រោមនៃទ្រុងមាន់ ក្រោយពេលផ្តិតមេដៃលើកិច្ចសន្យានេះ ដោយក្តីសោមនស្សរីករាយ។