នៅថ្ងៃ១១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដឹកនាំដោយលោក ពេជ្រ ប៉េដា ប្រធានសមាសភាគផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ និងក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ រួមសហការជាមួយ មន្ត្រីគម្រោងថ្នាក់ខេត្ត។ ក្រុមការងារបានចុះដល់ទីតាំងកន្លែងបង្កាត់ភ្ញាស់កូនមាន់ក្នុងស្រុក ដែលសហការលើសិក្សាស្រាវជ្រាវបង្កាត់ពូជមាន់ក្នុងស្រុក និងបានត្រួតពិនិត្យលើការសាងសង់គ្រឹះក្រោមនៃទ្រុងមាន់ ចំនួន ០១ កន្លែង ក្នុងខេត្តត្បូងឃ្មុំ និង ០១ កន្លែងទៀត ក្នុងខេត្តកំពង់ធំ
ជាលទ្ធផល ទាំងនៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ ជាងម៉ៅការសាងសង់បានបញ្ចប់ការសាងសង់គ្រឹះក្រោមនៃទ្រុងមាន់រួចរាល់ ហើយកំពុងបន្តសាងសង់ផ្នែកខាងលើនៃទ្រុងមាន់។